ព័ត៌មានជាតិ

Update៖ បុរសម្នាក់ជិះម៉ូតូវ៉ាជែង ទៅបុករថយន្ត បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម

កំពង់ឆ្នាំង: នៅថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ១គ្រឿង បើកវ៉ាជែងទៅបុករថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់ ស្ថិតនៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ០១ គ្រឿងម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1BL-6203 បើកបរដោយឈ្មោះ ណឹប សុភត្រា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បើកបរចេញពីទិសខាងលិច ទៅទិសខាងកើត ។ លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានឡើងវ៉ាជែងរថយន្ត០១គ្រឿងមិនស្គាល់ម៉ាក និងផ្លាកលេខ ក៏បានទៅបុកជាមួយរថយន្ត០១ គ្រឿងទៀតម៉ាក SCANIA ពណ៌ស ពាក់ផ្លាកលេខ កំពង់ឆ្នាំង 3A-1207 មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ (រត់គេចខ្លួនបាត់) ក្នុងដំណើរច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់ប្រុសម្នាក់ (អ្នកបើកបរម៉ូតូ) នៅហ្នឹងកន្លែងកើតហេតុ ។

ខូចខាតម៉ូតូ០១គ្រឿងធ្ងន់ រថយន្ត០១គ្រឿងស្រាល ត្រូវបានចាប់វត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់