ព័ត៌មានជាតិ

ល្បែងហ្គ្រេមបាញ់ត្រីមួយកន្លែង ត្រូវកម្លាំងអាជ្ញាធរចុះបង្ក្រាប និងដកហូតវត្ថុតាង

ភ្នំពេញៈ នៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ បានបញ្ជាដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ ចុះបង្ក្រាប ទីតាំងបើកលេងល្បែង ហ្គ្រេមបាញ់ត្រីមួយកន្លែង ស្ថិតនៅផ្លូវលេខ៧០ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ កម្លាំងបានធ្វើការបង្ក្រាប និងដកហូតទូហ្គ្រេមចំនួន០២គ្រឿង និងបានបញ្ជូនវត្ថុតាងទាំងនេះ មកកាន់ សាលាខណ្ឌប្ញស្សីកែវ រក្សាទុកជាបណ្ដោះអាសន្ន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត ៕

មតិយោបល់