បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទី មានករណីឣគ្គិភ័យមួយបានកើតឡើង ត្រង់ចំណុចផ្សារអគ្គថ្មី ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ម្ចាស់ស្តង់ឈ្មោះ ណឹម គង្គារ ភេទប្រុស ឣាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់ដេរម៉ូត (ស្តង់ជួល) ។
មូលហេតុ៖ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង នៅលើឡៅតឿ ដែលមានអំពូលភ្លើងបំភ្លឺ គ្មានមនុស្សដេក ដោយនៅលើឡៅតឿ ជាកន្លែងដាក់ជាយក្រណាត់ ដែលកាត់សល់ពីការច្នៃម៉ូត នឹងខោ អាវ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។ ការខូចខាត៖ -ខោ អាវ ជាយក្រណាត់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះផ្សេងៗបន្តិចបន្តួច ។
ការជួយអន្តរាគមន៍៖ – ក្នុងករណីអគ្គិភ័យនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ប្រើប្រាស់ទឹក០៤គ្រឿង រួមមាន មាន៖ -រថយន្តពន្លត់អគ្គិភ័យ អធិការក្រុងប៉ោយប៉ែត០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ស៊ីទែន។ – រថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនកាស៊ីណូត្រូពីកាណា ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ ស៊ីទែន ។ -រថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនកាស៊ីណូស្តាវីហ្គាស់០១គ្រឿង ប្រើប្រាស់ទឹកអស់ប្រើចំនួន០១ស៊ីទែន ។
ក្នុងករណីខាងលើនេះ កម្លាំងបានចេញអន្តរាគមន៍ទាន់ពេលវេលា ដល់កន្លែងកើតហេតុ ដោយមិនមានការខូចខាត ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋឡើយ៕
មតិយោបល់