ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រី ៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ធំ: កម្លាំងជំនាញប្រឆាំងគ្រឿងញៀនអធិការដ្ឋាននគរបាល ស្រុកស្ទោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណាលើ និងប៉ុស្តិ៍នគរបាលរដ្ឋបាល កំពង់ចិនជើង ឃាត់ខ្លួន ជនសង្ស័យចំនួន(០៦)នាក់ ។ កាលពីថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី និងបានធ្វើការត្រួតពិនិត្យទៅលើជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន ៣នាក់ នៅចំណុចកញ្ចុះ(ពូថុល) ស្ថិតក្នុងភូមិល្ហុង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ក្រោយមកកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ទៀត ចំនួន ០២នាក់នៅចំណុចផ្ទះជួល(សែនសុខ) ភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ និងចំនួន០១នាក់ ទៀតនៅវេលាម៉ោង ៧និង១០នាទី នៅចំណុចមុខវិទ្យាល័យរុងរឿងភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជនសង្ស័យរួមមាន៖
១/ឈ្មោះ មិល ឈិត ភេទប្រុស អាយុ ២២ឆ្នាំ ភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
២/ឈ្មោះ ចេន ភូផា ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិពោធិ៍ ឃុំរុងរឿង ស្រុកស្ទោងខេត្តកំពង់ធំ។
៣/ឈ្មោះ ណូ រ៉ានី ភេទប្រុស អាយុ ២១ឆ្នាំ ភូមិនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
៤/ឈ្មោះអឿន ស្រីនិច ភេទស្រី អាយុ ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល(សែនសុខ)ភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
៥/ឈ្មោះម៉ី ស្រីចាន់ ភេទស្រី អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល(សែនសុខ)ភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
៦/ឈ្មោះ ឆាន រ៉ុម ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។

-ដកហូតវត្ថុតាងរួមមាន៖
១/ទូរស័ព្ទដៃចំនួន ០៤គ្រឿង
២/ផៅវឺបេង ចំនួន ០១
៣/កាបូបដៃសំរាប់ដាក់លុយចំនួន០៤
៤/ដែកកេះចំនួន ០២
៥/ឧបករណ៍សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន
៦/កន្ត្រៃមួយ
៧/អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះណូ រ៉ានី មួយសន្លឹក
៨/ម៉ូតូម៉ាកសង់សេ125 បិទពណ៌ទឹកមាសស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ធំ 1O-5451 ចំនួន ១គ្រឿង។

ករណីនេះ កម្លាំងជំនាញគ្រឿងញៀន កំពុងកសាង សំណុំរឿងទៅតាមនីតិវិធី សុំគោលការណ៍អនុវត្តនីតិវិធីបន្ត៕

មតិយោបល់