បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មនុស្សចំនួន០២នាក់បានស្លាប់ដោយធ្វើអត្តឃាតខ្លួនឯង ម្នាក់នៅស្រុកមង្គលបូរី និងម្នាក់ទៀតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា៖នៅវេលាម៉ោង០៨និង៤០នាទីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ មានឈ្មោះ មុន អ៊ូធូ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំកំពងស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយ មានជ័យ ជាកម្មករធ្វើម៉ុងក្នុងឃុំភ្នំតូច ស្រុកមង្គលបូរី ។
ប្រភពដដែលបានបញ្ជាក់ថា៖តាមការបំភ្លឺពីឈ្មោះ មុន ដុះ ភេទប្រុស អាយុ៣០ឆ្នាំ ជាបងជីដូនមួយ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ប្អូនជីដូនមួយរបស់ខ្លួនឈ្មោះ មុន អ៊ូធូ បាននិយាយប្រាប់គេថា អញមិននៅទេ រួចក៏កាន់ខ្សែលីឡុងទៅបាត់ មួយសន្ទុះក្រោយមកមានឈ្មោះ ខ្លី បានដើរទៅនោមប្រទះឃើញប្អូនជីដូនមួយរបស់ខ្លួនស្លាប់ដោយនឹកស្មានមិនដល់និងពុំដឹងមូលហេតុ បានចង.កនិងខ្សែលីឡុងជាប់នឹងដើមប្ញស្សីខ្ចុះរបស់ឈ្មោះ ហួត ជិឡុង ភេទប្រុសអាយុ៥៧ឆ្នាំ នៅភូមិភ្នំតូចត្បូង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នៅស្រុកអូរជ្រៅ វេលាម៉ោង៧និង៣៣នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មានគេប្រទះឃើញបុរសម្នាក់ធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួននៅនឹងដើមប្រេងខ្សល់ ចំណុចប្រឡាយភ្លោះ ខាងកើតផ្លូវលំ ចូលឃុំសំរោង ចម្ងាយ៣០០ម៉ែត្រ ស្ថិតក្នុងភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភពពីនគរបាលបានឲ្យដឹងថា៖បុរសដែលបានធ្វើអត្តឃាតសម្លាប់ខ្លួនឈ្មោះ នាង រឹទ្ធិឆ័យ អាយុ៣៣ឆ្នាំ រស់នៅភូមិអូរអំបិល.សង្កាត់អូរអំបិល.ក្រុងសិរីសោភ័ណ.ខេត្តបន្ទាយមានជ័យ សព្វថ្ងៃ ជាមន្ត្រីយោធា.កង៥០៣ឈរជើងនៅភ្នំខ្លែងពណ៏ ភូមិសាស្ត្រឃុំស្លក្រាម ស្វាយចេក ខេត្តបន្ទាយមានជ័យ ចំពោះមូលហេតុដែលមន្ត្រីយោធាម្នាក់នេះ ដាច់ចិត្តធ្វើអត្តឃាត គឺដោយមានវិបត្តិផ្លូវចិត្ត ៕
មតិយោបល់