ទឹកត្រូវបានគេទទួលទាន់នៅក្រោយពេលញាំអាហាររួច ឬនៅពេលដែលស្រេកឃ្លាន ប៉ុន្តែធាតុពិតទឹកមិនមែនមានគុណប្រយោជន៍ត្រឹមនេះនោះទេវាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រខាងសុខភាព បានរកឃើញថា ទឹកគឺពិតជាអាចជួយមនុស្សក្នុងការសម្រកទម្ងន់។
ជាដំបូងទឹកមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងកម្រិតនៃការរំលាយអាហាររបស់ក្រពះ។ ហេតុដូច្នេះ នៅពេលដែលអ្នកបានផឹកវាបានគ្រប់គ្រាន់ គឺអ្នកកំពុងជួយរាងកាយអ្នក ដើម្បីធ្វើអោយដំណើរការ នៃការរំលាយអាហារកាន់តែប្រសើរជាងមុនបាន។វាមានន័យថារាងកាយអ្នកនឹងមានស្ថានភាពល្អប្រសើរក្នុងការរំលាយអាហារដែលអ្នកបានទទួលទាន និងបំប្លែងវាទៅជាថាមពល។វាត្រូវបានគេហៅថាការរំលាយសារជាតិខ្លាញ់។
បន្ទាប់មកទៀត ទឹកជួយក្នុងការបំផ្លាញនូវសារជាតិពុល និង ផលិតផលនៃកាកសំណល់ ដែលបណ្តាលឲ្យ មានផលប៉ះពាល់ដល់រាងកាយ។ ក្នុងន័យម្យ៉ាងទៀត គឺថាទឹកជួយបន្សាបជាតិពុល និងសម្អាតប្រព័ន្ធ រាងកាយរបស់អ្នក។ វាក៏ជួយផងដែរក្នុងការយកចេញនូវខ្លាញ់ដែលមិនមានផលល្អចំពោះសុខភាព ដែលប្រមូលផ្តុំនៅត្រង់ភ្លៅ ត្រង់ក្បាលពោះ ត្រគាក និង កជើង៕
មតិយោបល់