កំពង់ធំៈ ថ្ងៃសុក្រ ០៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង១៥និង៣០នាទី ស្ថិតនៅចំណុចភូមិក្រសាំង (ក) ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីមនុស្សឆក់ខ្សែភ្លើងស្លាប់ចំនួន០១លើក ។
សពជនរងគ្រោះឈ្មោះ ឌី ប៉ង់ ភេទប្រុស អាយុ១៦ឆ្នាំ ។
មូលហេតុៈ តខ្សែភ្លើងដោយមិនបានដកឌុយ បណ្តាលឱ្យឆក់ស្លាប់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ត្រូវខ្សែភ្លើង បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ហើយបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់