ផ្ទះ ព័ត៌មានជាតិ ស្រីស្រស់ម្នា...

ស្រីស្រស់ម្នាក់រួមទាំងម្សៅក្រាមសថ្លា១៣កញ្ចប់ធំនិង ទូរសព្ទ័ដៃ៥គ្រឿង ត្រូវកម្លាំងប៉េអឹមឃាត់ជាប់

0

ភ្នំពេញ: កម្លាំងសហការចុះបង្ក្រាបករណីគ្រឿងញៀន របស់ កម្លាំង អ/ហ ខេត្តតាកែវ សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន អ.ហ.ផ.ទ, ជំនាញ រាជធានីភ្នំពេញ និង អ.ហខណ្ឌដង្កោ នៅវេលាម៉ោង៤និង២០នាទីចំណុចមុខសាលាបឋមសិក្សាពងទឹក ភូមិ ពងទឹក សង្កាត់ ពងទឹក ខណ្ឌ ដង្កោ។ កម្លាំងសហការបានធ្វើការចាប់ខ្លួនបានជនសង្ស័យ ០១នាក់(ស្រី)
ឈ្មោះ ស្រ៊ុន ស្រីមុំ ភេទ ស្រី អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ដកហូតវត្ថុតាងរួមមាន
១-ក្រាមពណ៍សថ្លា០២កញ្ចប់(សង្ស័យថាជាសារធាតុញៀន)
២-ម៉ូតូ០១គ្រឿងម៉ាកBeatពណ៍សលាយខៀវពាក់ស្លាក់លេខភ្នំពេញ 1HX-7292
៣-ទូរសព្ទ័ដៃ០១គ្រឿងម៉ាកVIVOពណ៍ខ្មៅ
+ក្រោយពីស្ដាប់ចម្លើយរបស់ជនសង្ស័យដែលមានឈ្មោះដូចខាងលើថ្ងៃខែឆ្នាំដដែលវេលាម៉ោង៦និង០០នាទី កម្លាំងសមត្ថកិច្ចចម្រុះបន្តមកឆែកឆេរផ្ទះជួលរបស់ជនសង្សយ័ឈ្មោះ ស្រ៊ុន ស្រីមុំ ដែលមានអាស័យដ្ឋានបុរីពិភពថ្មី១ ផ្ទះជួលលេខ៥៧Aផ្លូវលេខ១១ភូមិប្រការសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរកឃើញវត្ថុតាងរួមមាន
១-ក្រាមពណ៍សថ្លា១៣កញ្ចប់ធំ ។
២-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង ។
៣-ទូរសព្ទ័ដៃចំនួន០៥គ្រឿង។
បច្ចុប្បន្ន ក្រោយពីប្រមូលចាប់យកវត្ថុតាងខាងលើរួច ជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានកម្លាំងការិយាល័យ អ/ហ(ផ.ទ)ប្រគល់ជូនកម្លាំង អ/ហ ខេត្តតាកែវ(ម្ចាស់ករណី)បន្តនីតិវិធី៕

 

មតិយោបល់