សៀមរាបៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង២និង១០ នាទី រមានករណីអគ្គិភ័យភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ឆេះផ្ទះអស់ទាំងស្រុងចំនួន ០២ ខ្នង នៅភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ។
ម្ចាស់ផ្ទះទី១: ឈ្មោះ ឈិន ណឺ ភេទ ប្រុស អាយុ ៥២ ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ ។
+ បណ្តាលឲ្យរងការខូចខាត:
– ផ្ទះទំហំ ៨ម៉ែត្រ x ១២ម៉ែត្រ ឈើលើ ថ្មក្រោម ប្រក់ក្បឿង ឆេះទាំងស្រុង រួមទាំងទ្រព្យសម្បត្តិជាច្រើនរួមមាន :
– គ្រែធំៗ ចំនួន ០៦ (ប្រភេទឈើធ្នង់) = ១៦០០០$
– សាឡុង ចំនួន ០១ ឈុត (ឈើធ្នង់) = ១៥០០$
– ប្រាក់ខ្មែរ សរុប ៣០ លាន
– ប្រាក់ដុល្លា ១៨០០០ ដុល្លា
– រថយន្តចំនួន ០២ គ្រឿង (camary ឆ្នាំ៩១ ០១ គ្រឿង និង Izusu ០១ គ្រឿង ) ឆេះអស់ចំនួន ៤០% ។
– ម៉ាស៊ីនត្រជាក់ ទូរទឹកកក និងសម្លៀកបំពាក់ ។
- ម្ចាស់ផ្ទះទី២: ឈ្មោះ ទុំ មករា ភេ ទ ប្រុស អាយុ ៣ ១ ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ ។
- បណ្តាលឲ្យរងការខូចខាត:
- ផ្ទះទំហំ ១៥ ម៉ែត្រ x ៩ម៉ែត្រ ឈើលើ ថ្មក្រោម (ផ្ទះលក់ទូរស័ព្ទដៃ) ប្រក់ក្បឿង ឆេះអស់ទាំងស្រុង និងអស់ទ្រព្យសម្បត្តិរួមមាន :
- ឆេះគ្រែ អស់ចំនួន ០៣ (ប្រភេទឈើធ្នង់)
- ម៉ាស៊ីនត្រជាក់ ទូរទឹកកក
- សម្លៀកបំពាក់
- មាស ប្រាក់ (ពុំមានបាត់បង់ទេ) និងគ្រឿងឥវ៉ាន់លក់ដូរ ដូចជាទូរស័ព្ទ..នោះ បានយកទាន់ពេលវេលា ពុំបានបាត់បង់ទេ ។
ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៧ ឡាន:
– រថយន្តអគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកអង្គរជុំ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ ឡាន ។
– រថយន្តអគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកពួក ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ ឡាន ។
– រថយន្តអគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ។
មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
មតិយោបល់