ព័ត៌មានជាតិ

យុវជនកម្មករសំណង់ម្នាក់ ផឹកស្រាស្រវឹងចង.កសម្លាប់ខ្លួន នៅស្រុកស្រែអំបិល

កោះកុងៈ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ៨និង២២នាទីព្រឹក កម្លាំងផ្នែកពិនិត្យវិភាគ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រាវកម្លាំងពេទ្យ ចុះត្រួតពិនិត្យ សាកសព ចងកសម្លាប់ខ្លួន នៅចំណុចភូមិសាលាម្នាង ឃុំបឹងព្រាវ ក្រោយពីទទួលបានព័ត៌មាននៅវេលាម៉ោង ៥និង៣០ព្រឹកទៀបភ្លឺ កម្លាំងបានចុះដល់កន្លែងកើតហេតុឃើញថា សាកសពឈ្មោះ ភិន ធី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិត្រពាំងកណ្ដោល ឃុំជីខលើ បច្ចុប្បន្ន ស្នាក់នៅធ្វើកម្មករសំណង់ នៅភូមិសាលាម្នាង ឃុំបឹងព្រាវ (ជាមួយម្តាយមីង) ។

តាមការបំភ្លឺ ពីក្រុមគ្រួសារ និងតាមការត្រួតពិនិត្យ របស់កម្លាំងជំនាញ និងគ្រូពេទ្យ គឺជនរងគ្រោះពិតជាបានចងក សម្លាប់ខ្លួន ដោយខ្លួនឯង ដោយយកខ្សែនីឡុង ប្រវែងមួយម៉ែត្រពីរតឹក ចងភ្ជាប់ជាមួយ ខ្សែមង ជាប់ ធ្នឹមថ្មក្រោមផ្ទះ

មូលហេតុ៖ ផឹកស្រាស្រវឹងជោក។

ក្រោយពីធ្វើការត្រួតពិនិត្យរួចរាល់ កម្លាំងជំនាញ បានធ្វើលិខិត ប្រគល់ជូនក្រុមគ្រួសារយកជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់