ព័ត៌មានជាតិ

កម្មកររោងពុម្ពម្នាក់ បាននាំមិត្តភក្តិ ៤ទៅ៥នាក់ ផឹកស៊ីនៅហាងស្ទឹងគគីរ១៦៨ រួចចុះហែលទឹក បណ្ដាលឲ្យលង់ស្លាប់

កណ្ដាលៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៤និង១០នាទី មានករណីលង់ទឹក ចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ឈួន គន្ធី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងពុម្ព មានលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មូលហេតុ៖ នៅថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២និង១០នាទី ជនរងគ្រោះ រួមនិងមិត្តភក្ដិ ០៣ ទៅ ០៤នាក់ បាននាំគ្នាមកផឹកស៊ីនៅហាងស្ទឹងគគីរ ១៦៨ នៅលើកញ្ចុះបណ្តែតទឹក ស្ថិតនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយនាំគ្នាផឹកស៊ីតាំងមកពី ម៉ោងប្រមាណ ២និង១០នាទី រហូតដល់ម៉ោង ៤និង៣០នាទី ជនរងគ្រោះឈ្មោះ ឈួន គន្ធី ភេទប្រុស បានបបួលឈ្មោះ ណម ឆាន ហៅ ឌី ភេទប្រុស មានលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចុះហែលទឹកលេង ដោយជនរងគ្រោះបានហែលទឹកទៅខាងទឹកជ្រៅ ឯឈ្មោះណម ឆាន ហៅ ឌី ភេទប្រុស នៅហែលទឹករាក់ៗជិតកញ្ចុះបណ្តែតទឹក ហើយក្រឡេចរកមើលជនរងគ្រោះដែលហែលទៅខាងទឹកជ្រៅម្តងទៀតតែមិនឃើញ ដោយមានការសង្ស័យថាលង់ទឹក ឈ្មោះ ណម ឆាន ហៅឌី ភេទប្រុស បានជ្រមុជទឹករកជនរងគ្រោះ ០២ ទៅ ០៣ដងដែរ តែរកមិនឃើញហើយបានឡើងពីទឹកមកវិញ និងបបួលមិត្តភក្តិដែលផឹកស៊ីជាមួយគ្នាដើររកតាមកញ្ចុះបណ្តែតទឹក ព្រោះមុនពេលជនរងគ្រោះ លង់ទឹកបានប្រាប់ថា អញហែលទៅរកមិត្តភក្តិនៅកញ្ចុះខាងត្រើយម្ខាង ។ លុះដល់ម៉ោងម៉ោង ៧និង១០នាទី ថ្ងៃ ខែ ឆ្នាំដដែរទើបមានប្រជាពលរដ្ឋរាយការណ៍ថា មានមនុស្សលង់ទឹកខ្ពបកោះប្រាក់ ពេលនោះកម្លាំងប៉ុស្តិ៍ រួមនិងប្រជាការពារ និងលោកនាយផ្នែកពិនិត្យហេតុ បានចុះមកដល់កន្លែងកើតហេតុ តែជនរងគ្រោះដែលលង់ទឹកនោះ មិនទាន់រកឃើញនៅឡើយ។
លុះដល់ព្រឹកថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង ៩និង៣៤នាទី ក្រុមការងារនិងសាច់ញាតិ បានរុករកឃើញសពដែលលង់ទឹកនោះឃើញ រួចដឹកសពនោះមកផ្ទះ នៅចំណុចភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយពិនិត្យសពរួចជំនាញនិងពេទ្យពិនិត្យឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយលង់ទឹកពិតប្រាកដមែន សពត្រូវបានជំនាញស្រុកប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់