ព័ត៌មានជាតិ

កម្លាំងអធិការដ្ឋាននគរបាល បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ២នាក់ ស្រី ១នាក់

កំពង់ស្ពឺ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១២និង២០នាទី នៅចំណុចភូមិស្រង់ ឃុំស្រង់ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់ ស្រី ១នាក់ ៖

១–ឈ្មោះ វិន វី ភេទ ប្រុស អាយុ ៣៥ឆ្នាំ នៅភូមិទួលសេរី ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

២–ឈ្មោះ សាំ ស៊ីនិត ភេទ ស្រី អាយុ ២៩ឆ្នាំ នៅភូមិគោកឃ្មុំ ឃុំឆ្កែកូន ស្រុកថ្មគោល ខេត្តបាត់ដំបង។

–ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១០កញ្ចប់ (៨តូច និង ២មធ្យម) ទម្ងន់ ក្រាម , ម៉ូតូ ១ និង ទូរស័ព្ទដៃ ១។

ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់