ព័ត៌មានជាតិ

ប្រទេសមួយចំនួន មានការព្រួយបារម្ភ បន្ទាប់ពីក្រុមតាលីបង់បានតែងតាំង មន្រ្តីមួយចំនួនដែលសហរដ្ឋអាមេរិកកំពុងតាមចាប់ខ្លួន

(Reuters) – កាលពីថ្ងៃពុធ ប្រទេសមួយចំនួនបានអបអរចំពោះការបង្កើតរដ្ឋាភិបាលថ្មីនៅអាហ្វហ្គានីស្ថាន ដោយប្រុងប្រយ័ត្ន និងមានការព្រួយបារម្ភ បន្ទាប់ពីក្រុមតាលីបង់បានតែងតាំងឥស្សរជនជើងចាស់ដែលប្រកាន់ភាពតឹងរ៉ឹងឡើងកាន់តំណែងកំពូល រួមទាំងមន្រ្តីជាច្រើននាក់ទៀតដែលសហរដ្ឋអាមេរិកកំពុងតាមចាប់ខ្លួន។

កាលពីល្ងាចថ្ងៃអង្គារ៍ បន្ទាប់ពី រដ្ឋមន្ត្រី និង មន្ត្រី ជាច្រើនរូបចូលកាន់តំណែង ក្រោយពី ប្រកាសឈ្មោះតែងតាំងរួចមក នាយករដ្ឋមន្រ្តីស្តីទីលោក Mohammad Hasan Akhund បានទទូចឲ្យអតីតមន្រ្តីដែលបានភៀសខ្លួនចេញពីអាហ្វហ្គានីស្ថានឲ្យវិលត្រឡប់មកប្រទេសនេះវិញ ដោយនិយាយថា ពួកគេនឹងត្រូវបានធានាសុវត្ថិភាព។

លោកបានប្រាប់ទូរទស្សន៍ Al Jazeera ថា “យើងបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរចំពោះព្រឹត្តិការ ណ៍ជាប្រវត្តសាស្រ្តមួយនេះ និងយុគសម័យនៃការបង្ហូរឈាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ”។ មនុស្សរាប់ម៉ឺននាក់បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានដណ្តើមអំណាចកាលពីពាក់កណ្តាលខែសីហាបន្ទាប់ពីធ្វើយុទ្ធាការយោធាយាងរហ័ស ហើយអ្នកដែលចាកចេញភាគច្រើនជាឲ្យអ្នកជំនាញភ័យខ្លាចនឹងការសងសឹក ដោយសារតែពួកគេមានធ្វើការឱ្យរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិច។

ស្ត្រីរាប់សិបនាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវជាថ្មីម្តងទៀតនៅទីក្រុង Kabul ដើម្បីទាមទារឲ្យមានអ្នកតំណាងនៅក្នុងរដ្ឋបាលថ្មី និងការពារសិទ្ធិរបស់ពួកគេ។ បន្ថែមពីនេះទៅទៀត ប្រជាជនបានទទូចឲ្យមេដឹកនាំស្តារសេដ្ឋកិច្ចអាហ្វហ្គានីស្ថានឡើងវិញ ដែលកំពុងប្រឈមមុខនឹងអតិផរណាយ៉ាងខ្លាំង និងការខ្វះខាតស្បៀងអាហារកាន់តែធ្ងន់ធ្ងរ ដោយគ្រោះរាំងស្ងួត និងក្តីសង្ឃឹមពីជំនួយអន្តរជាតិត្រូវបានកាត់បន្ថយ ខណៈដែលប្រទេសជាច្រើនមិនអើពើនឹងក្រុមតាលីបង់។

កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបានគូសបញ្ជាក់ពីភាពប្រុងប្រយ័ត្នរបស់ខ្លួន។ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់អ្នកយកព័ត៌មានថា “នេះគឺជាគណៈរដ្ឋមន្រ្តីបណ្តោះអាសន្ន” “ដោយមិនមានមន្រ្តីនៅក្នុងរដ្ឋបាលប្រធានាធិបតីណាម្នាក់ ឬក៏លោកប្រធានាធិបតី ឬមន្រ្តីនៅក្នុងក្រុមសន្តិសុខជាតិណាមួយ ដែលផ្តល់យោបល់ថា ក្រុមតាលីបង់ជាសមាជិកគួរឲ្យគោរព និងមានតម្លៃរបស់សមាជិកសហគមន៍ពិភពលោកនោះទេ”។

ចលនាសកម្មប្រយុទ្ធអ៊ីស្លាមបានដណ្តើមអំណាច និងទទួលជ័យជម្នះយ៉ាងឆាប់រហ័ស ដោយយោធាសហរដ្ឋអាមេរិកដកយោធាដែលគាំទ្រដល់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានចេញពីប្រទេស។ កាលពីថ្ងៃអង្គារ៍ក្រុមតាលីបង់បានប្រកាសរដ្ឋាភិបាលថ្មី ដែលត្រូវបានប្រទេសជាច្រើនមើលឃើញថា ជាសញ្ញាមួយដែលពួកគេមិនស្វែងរកការពង្រីកមូលដ្ឋាន ហើយវាបង្ហាញពីភាពអត់ធ្មត់ចំពោះការប្រឈមមុខនឹងពិភពលោក៕

 

មតិយោបល់