ក្រចេះ: កម្លាំងនគរបាលស្រុកស្នួល និងកម្លាំងនគរបាលអន្តរាគមន៍ជាច្រើននាក់ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តការទ្រង់ទ្រាយធំ បង្រ្កាបមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនពីរនាក់ក្នុងនោះ ក្នុងនោះមានស្រ្តីម្នាក់ជាជនជាតិវៀតណាម និងដកហូតបានគ្រឿងញៀនចំនួន៣២កញ្ចប់តូច-ធំនិងមធ្យម។
អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ទោ ចាន់ សុខគីម បានឲ្យដឹងថា បន្ទាប់ពីចុះស្រាវជ្រាវ និងកំណត់លើមុខសញ្ញាជនសង្ស័យច្បាស់ នៅព្រលប់ថ្ងៃទី១២ សីហា បានឃាត់ខ្លួនមុខសញ្ញាបានម្នាក់ឈ្មោះ ស៊ុន ពណ្ណារ៉ា ហៅរ៉ា អាយុ៣២ឆ្នាំ ជាមុសញ្ញាជួញដូរគ្រឿងញៀន រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។ នគរបាលបានឆែកឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកបានចំនួន៦កញ្ចប់ មាន១កញ្ចប់ធំ ២កញ្ចប់មធ្យមនិង២កញ្ចប់តូច។
លោកវរសេនីយ៍ទោ ចាន់ សុគីម អធិការនគរបាលស្រុកស្នួល បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីនគរបាលបានឃាត់ខ្លួនជនសង្ស័យរូបនេះត្រូវបានយកមកសាកសួរ ក៏ឈានដល់ការឃាត់ខ្លួនស្រ្តីជនជាតិវៀតណាម្នាក់ទៀតឈ្មោះ ង្វៀង ធីវៀង អាយុ២៧ឆ្នាំ នៅនិងលំនៅដ្ឋាននក្នុង ឃុំស្នួល ស្រុកស្នួល និងបានឆែកឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកក២៩កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ធំ ២កញ្ចប់មធ្យម ២២កញ្ចប់តូច និងថ្នាំញៀនគ្រាប់ចំនួន៣គ្រាប់ ព្រមទាំងសម្ភារៈសម្រាប់បម្រើឲ្យការជួញដូរមួយចំនួនធំ។
ជនសង្ស័យទាំងពីរនាក់ ត្រូវនគរបាលជំនាញស្រុកកំពុងតែសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់