បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ឯកឆាយម៉ាប់អធិការនគរបាលស្រុករុក្ខគីរីបានដឹកនាំកម្លាំងក្នុងអង្គភាពឃាត់ខ្លួនក្រុមក្មេងបង្កអនាធិបតេយ្យចំនួន០៣នាក់យកមកធ្វេីការអប់រំណែនាំនៅអធិការដ្ឋាននគរបាលស្រុក។១.ឈ្មោះហ៊ិតជូភេទប្រុសអាយុ១៨ឆ្នាំ២.ឈ្មោះផែនធិនភេទប្រុសអាយុ២០ឆ្នាំ៣.ឈ្មោះហ៊ិតស្នាភេទប្រុសអាយុ២០ឆ្នាំអ្នកទាំងបីរស់នៅភូមិច្រាំងចោទឃុំតាលោស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់។ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមានស្នាប់ដៃធ្វើអំពីស្ពាន់ចំនួន០២និងបៀរ០១ហ៊ូ។
ក្រោយឃាត់ខ្លួនរួចមកសមត្ថកិច្ចនគរបាលបានធ្វេីការអប់រំនិងធ្វើកិច្ចសន្យាដោយឱ្យឪពុកម្តាយធានាយកទៅអប់រំបន្ថែមនៅមូលដ្ឋានវិញ៕
មតិយោបល់