ព័ត៌មានជាតិ

ស្រ្តីជនជាតិវៀតណាមម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីត្រូវម៉ូតូបុកនៅស្រុកមណ្ឌលសីមា

កោះកុង: ស្ត្រីវ័យចំណាស់ម្នាក់ស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្បែរវត្តប៉ាក់ខ្លង ស្រុកមណ្ឌលសីមា កាលពីថ្ងៃទី២៨ ខែកុម្ភ:​ឆ្នាំ២០២១​ វេលាម៉ោង៥និង៤៥នាទីល្ងាចនៅចំណុចផ្លូវកោងមុខវត្តប៉ាក់ខ្លង​ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា​ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងដោយម៉ូតូបុកអ្នកដើរថ្មេីរជេីងបណ្តាលឲ្យរងរបួសធ្ងន់ស្លាប់នៅពេលបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមណ្ឌលសុខភាពប៉ាក់ខ្លង។
ជនរងគ្រោះមានឈ្មោះចឹង ង៉ុកយ៉ុង​ភេទស្រីអាយុ៦៧ឆ្នាំជនជាតិវៀតណាមមានទីលំនៅភូមិ២ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមារីឯជនបង្ករមានឈ្មោះខេងលីនភេទស្រីអាយុ២៧ឆ្នាំមានទីលំនៅភូមិនាងកុកឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា។
បច្ចុប្បន្នកម្លាំងជំនាញបានឃាត់ខ្លួនជនបង្កដេីម្បីរៀបចំសំណុំរឿងបញ្ជូនទៅឲ្យការិយាល័យចរាចរណ៍ខេត្តចាត់ការតាមនិតិវិធី៕

 

មតិយោបល់