ព័ត៌មានជាតិ

អ្នកលក់កាហ្វេម្នាក់ស្លាប់ភ្លាមៗ ក្រោយរថយន្តដឹកទំនិញបើកវ៉ាជែង មកបុកម៉ូតូចំពីមុខ អូសកិនជាច្រើនម៉ែត្រ

ភ្នំពេញ: កាលពីវេលាម៉ោង ២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតលើផ្លូវជាតិលេខ៤ មុខច្រកចូលបុរីសង្ឃឹមថ្មី ភូមិវាល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

រថយន្តម៉ាក NISSAN UD1400 ប្រភេទរថយន្តដឹកទំនិញធុនធំ ពណ៌សលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-0531 អ្នកបើកបររត់គេច។
ម៉ូតូម៉ាក ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កណ្តាល 1AJ-0821 បើកបរដោយឈ្មោះ កាន សុខគង់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេប្រេម រស់នៅក្នុងភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ បើកម៉ូតូក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចខាងលើ រថយន្តបង្កបានបើកវ៉ាជែងរថយន្ត ១គ្រឿងទៀត ក៏បណ្ដាលឲ្យទៅម៉ូតូជនរងគ្រោះពីមុខ បុកអូសកិនមនុស្សស្លាប់ជាច្រើនម៉ែត្រតែម្ដង។

មូលហេតុ៖ រថយន្តបើកវ៉ាជែង និងល្បឿនលឿន។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕

មតិយោបល់