រូបភាពបំបៅដោះកូនរបស់ស្ត្រីនគរបាលចរាចរណ៍ម្នាក់ កំពុងអង្រួនបេះដូងអ្នកលេងបណ្តាញសង្គម Facebook យ៉ាងខ្លាំង បន្ទាប់ពីរូបភាពត្រូវបានបង្ហោះ ស្របពេលដែលកម្ពុជា និងពិភពលោកប្រារព្ធទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១។
អ្វីគួរឲ្យសោកស្តាយនោះ បន្ទាប់ពីរូបភាពនេះបានធ្វើឲ្យស្ត្រីនគរបាលរូបនេះ ជួបការលំបាកសម្រាប់ខ្លួនឯងទៅវិញ ព្រោះតែថ្នាក់លើរបស់គាត់ បានកោះហៅមកធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ធ្វើបែបនេះទៀត ដោយអះអាងថាទង្វើនោះប៉ះពាល់ដល់កិត្តិយសអង្គភាព និងកិត្តិយសស្ត្រីខ្មែទៅវិញ។
ចំពោះចំណាក់ការលើស្ត្រីនគរបាល ដែលបំបៅកូនពេលបំពេញការងារនេះ ត្រូវបានមហាជន អ្នកប្រើប្រាស់បណ្តាញ Facebook ជាច្រើនចាត់ទុកថា ជាភាពអយុត្តិធម៌ មិនគួរណាធ្វើមកលើគាត់យ៉ាងដូច្នេះទេ៕
ប្រភព៖ fresh news
មតិយោបល់