ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន២ខ្នង បណ្តាលឲ្យខូចខាត និងបាត់បង់ទឹកប្រាក់រាប់ពាន់ដុល្លារ

តាកែវៈ ថ្ងៃច័ន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២និង១០នាទី មាន ករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ឈ្មោះ ឯម ង៉ែត ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ត្រពាំងប្រីយ៍ ឃុំសឹង្ហ ដែលផ្ទះមានទំហំ ៤x៥ ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីជញ្ជាំងស្លឹកផ្ទះតៀមឆេះខូចខាតអស់ទាំងស្រុង ។

សម្ភារៈខូចខាតរួមមានៈ – មាស០១ជី, -ម៉ាស៊ីនបូមទឹក០១គ្រឿង, -សម្លៀកបំពាក់មួយចំនួន ,-ស្រូវមួយចំនួន ។

ករណីនេះបានរាលដាលឆេះផ្ទះរបស់ឈ្មោះ អែម ឈុយ ភេទប្រុស អាយុ២៥ឆ្នាំ ដែលត្រូវជាកូនផ្ទះមាន ទំហំ ៦x៧ ម៉ែត្រ ដែលធ្វើអំពីឈើ ដំបូលប្រក់ស៊ីប្រូ រនាបក្តារ ជញ្ជាំងក្ដារ ឆេះខូចខាតអស់ទាំងស្រុង ។

សម្ភារៈខូចខាតរួមៈ មានប្រាក់ដុល្លារចំនួន៧០០ ដុល្លារ, -ស្រូវចំនួន៣០ បាវ ,-សៀវភៅគ្រួសារ ,-សៀវភៅស្នាក់នៅ
– សំបុត្រកំណើត, -អត្តសញ្ញាណប័ណ្ណរួមនឹងសំលៀកបំពាក់មួយចំនួន ។

ហេតុការណ៍ខាលើនេះ កម្លាំងជំនាញអគ្គិភ័យនៃអធិការនគរបាលស្រុក មិនបានចេញរថយន្តទៅជួយពន្លត់ទេ ដោយមូលហេតុពុំមានផ្លូវចូលរថយន្ត ។ មូលហេតុៈ បណ្ដាលមកពី ឆ្លងចរន្ត អគ្គិសនី ៕

មតិយោបល់