ព័ត៌មានជាតិ

នៅបឹងសាឡាងផ្លូវ២៥៥ បិទផ្លូវហើយ ដោយសារមានអ្នកជាប់សង្ស័យកូវីដ១៩

បើតាមសេចក្ដីរាយការណ៍ពី​រដ្ឋបាល​ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា មានម្នាក់​វិជ្ជមានកូវីដ១៩​នៅ​បឹងសាឡាង ហើយ​បាន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ដែលចាត់ទុក​ជា​ការ​ឆ្លង​សហគមន៍​២០កុម្ភៈ កាលពីថ្ងៃទី​១០ ខែមីនា ២០២១

 

១. ផ្ទះលេខ១៥EoE1ផ្លូវលេខ២៥៥ភូមិ៨សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ក្រុមគ្រួសារនេះមានអ្នកវិជ្ជមានcovid ១៩ ម្នាក់​ បានទៅសំរាកព្យាបាលនៅពេទ្យរុស្សី) ។ -ចំពោះអ្នកពាក់ព័ន្ធនៅក្នុងផ្ទះនេះចំនួន៨នាក់ស្រី៨នាក់​បានណែនាំអោយធ្វើចត្តាឡីស័កក្នុងផ្ទះ កម្លាំងនគរបាលខណ្ឌនិងកម្លាំប្រជាការពារ បានហ៊ុមព័ន្ធផ្ទះខាងលើ និងរៀបចំយកសណាកនៅថ្ងៃទី​១១ ខែមីនា ២០២១។

២. ហាងគុយទាវ​​ សន្ធរម៉ុក មានទីតាំងលេខ១៧BEoE1ផ្លូវលេខ២៥៣ ភូមិ៤សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ TYDA បានយកសំណាកលើបុគ្គលិកធ្វើការក្នុងហាងចំនួន២៩នាក់ (ដោយមូលហេតុកន្លងមកមានអ្នកវិជ្ជមានជម្ងឺcovid១៩ ម្នាក់ចូលពិសារគុយទាវក្នុងហាងខាងលើនេះ) ។

ក្រោយពីបាន យកសំណាក រួចណែនាំអោយអនុវត្តវិធានសុវត្ថិភាព ៣កុំ ៣ការពារ និងរស់នៅក្នុងផ្ទះធ្វើចត្តាឡីស័ក ព្រមជាមួយនោះ គណបញ្ជាការឯកភាពខណ្ឌ និងសង្កាត់បានបាញ់ថ្នាំសម្លាប់មេរោគ ផងដែរ ។

ប្រភព៖ sabay

មតិយោបល់