ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន-ខ្មែរចំនួន៦នាក់ ដកហូតទូរស័ព្ទជាង២០០គ្រឿង

កោះកុង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យជានជនជាតិចិន៤នាក់ និងអ្នកបើកបរ ចំនួន២នាក់ ជនជាតិខ្មែរ ធ្វើដំណើរ តាមអូប័រមួយគ្រឿង មកពីខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលព្រំដែនទឹក ប្រចាំប៉ុស្តិ៍កោះម្នាស់ ដេញមកដល់ចំណុចផែពយជប៉ុន ស្រុកគិរីសាគរ ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពស្រុក បានឃាត់ និងហៅមកសាកសួរ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧និង៤០នាទី ។

មនុស្សទាំង៦នាក់រួមមាន៖ ទី១-ឈ្មោះ DING RUI ជនជាតិចិន អាយុ២២ឆ្នាំ, ទី-ឈ្មោះ FANG LIUHONG ជនជាតិចិន អាយុ២៨ឆ្នាំ, ទី-ឈ្មោះ XU QUNBAO ជនជាតិចិន អាយុ៣៤ឆ្នាំ, ទី៤-ឈ្មោះ LIG DAN ជនជាតិចិន អាយុ២៩ឆ្នាំ, ទី៥-ឈ្មោះ ឌុល ការីម ជនជាតិខ្មែរ អាយុ៣២ឆ្នាំ, ទី៦-ឈ្មោះ លី វណ្ណា ជនជនជាតិខ្មែរ អាយុ៤០ឆ្នាំ ។

សមត្ថកិច្ចបានឆែកឆេរឃើញសម្ភារ: ទូរស័ព្ទ អាយហ្វូនស៊ិច (iphone6) ចំនួន២៧០គ្រឿង, ខ្សែសាកថ្មចំនួន១៧៥ខ្សែ, ព្រីភ្លើងចំនួន៤ដុំ ។

បច្ចុប្បន្នជនទាំងចំនួន០៦នាក់ យកមកធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពភ្ញីមាស ។ រីឯវត្ថុតាងត្រូវផែន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដកហូតយកទៅ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ។ ចំណែកអូប័រ០១គ្រឿង ដែលជាមធ្យោបាយ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕

មតិយោបល់