ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពត​ ជូនដំណឹងស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំផ្សេងៗ

សេចក្តីជូនដំណឹងស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាបណ្តោះអាសន្តក្នុងភូមិសាស្ត្រខេត្តកំពត។

 

លោកស្រីអភិបាល នៃគណៈអភិបាលក្រុង-ស្រុក លោក លោកស្រីមេឃុំ-ចៅសង្កាត់ ជ្រាបថា៖ ដោយស្ថានភាព
នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតែបន្តកើនឡើងជាលំដាប់
ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត បានសង្កេតឃើញថានៅមានប្រជាពលរដ្ឋមួយ
ចំនួនតូចនៅតែបន្តរៀបពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ដែលមានការ
ប្រមូលផ្តុំមនុស្សជាច្រើន និងពិធីផ្សេងៗទៀត គួបផ្សំនឹងបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមានការ
ធ្វេសប្រហែស មិនបានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការទប់ស្កាត់នឹងការរីករាលដាលនៃ
ជំងឺកូវីដ-១៩ តាមវិធានការ “៣កុំ និង ៣ការពារ” កត្តាទាំងនេះបានបង្កជាហានិភ័យខ្ពស់ក្នុងការចម្លង
និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
ដើម្បីបង្កលក្ខណៈដល់មន្ត្រីជំនាញ បន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានិភ័យខ្ពស់
និងដើម្បីកាត់ផ្តាច់នូវខ្សែចម្លងចូលក្នុងសហគមន៍។ រដ្ឋបាលខេត្តកំពត សូមធ្វើការណែនាំដល់លោក
លោកស្រីអភិបាល នៃគណៈអភិបាលក្រុង-ស្រុក លោក លោកស្រីមេឃុំ-ចៅសង្កាត់ ដូចខាងក្រោម៖
១. ត្រូវផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និង
ការជួបជុំបែបសាសនានានាក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើន ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។
២. ត្រូវធ្វើការអប់រំណែនាំម្ចាស់ពិធី ដែលបានស្នើសុំរួចឲ្យគាត់លើកពេល ឬផ្អាកពិធីដែលមាន
ការប្រមូលផ្តុំមនុស្សច្រើន ក្នុងរយៈពេល ២សប្តាហ៍សិន។
៣. លិខិតរដ្ឋបាលខេត្ត ដែលចេញនាពេលនេះ មិនមានប្រតិសកម្មជាមួយលិខិតអនុញ្ញាតរបស់
រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឲ្យកាត់បន្ថយភ្ញៀវចូលរួម
ជាអប្បបរមា និងរក្សាគម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឲ្យលើសពី ៥នាក់(ប្រាំនាក់)
ក្នុងមួយតុ។
៤. ក្នុងករណីដែលម្ចាស់ពិធីមិនចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល
នៅតែបន្តរៀបចំពិធីដោយពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យ គណៈបញ្ជាការឯកភាព
រដ្ឋបាលក្រុង-ស្រុក ត្រូវចុះបិទ ឬផ្អាកពិធី នៃការជួបជុំនោះជាបន្ទាន់។

 

៥. ត្រូវមានវិធានការច្បាប់ដែលមានជាធរមាន ចំពោះជនណាដែលបំពានការណែនាំ និងមិន
សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
៦. ក្នុងករណីការផ្អាកជាបណ្តោះអាសន្នការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំ
បែបសាសនានានា ជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍នេះ ប្រសិនបើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
នៅតែបន្តកើនឡើងនោះ គឺត្រូវបន្តផ្អាកជាបណ្តោះអាសន្នបន្ថែមទៀតរហូតដល់រដ្ឋបាលខេត្ត ចេញនូវសេ
ចក្តីជូនដំណឹងឲ្យដំណើរការពិធីឡើងវិញ។
អាស្រ័យហេតុនេះ សូមលោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុង-ស្រុក លោក លោកស្រី
មេឃុំ-ចៅសង្កាត់ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកជាមួយ
នឹងរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេសដើម្បីកាត់ផ្តាច់នូវខ្សែចម្លង
ចូលក្នុងសហគមន៍។

មតិយោបល់