ព័ត៌មានជាតិ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ​ បានចូលក្នុង Moderstore ថ្មីៗនេះ សូមទៅធ្វើតេស្តជាបន្ទាន់

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ អំពីករណីអ្នកវិជ្ជមានកូវីដ-១៩ បានចូលក្នុង Moderstore ផ្ទះលេខ ១៤BC ផ្លូវ ៣៧០ ភ្នំពេញ ចន្លោះពីថ្ងៃទី១០ ដល់ទី១៦ ខែមីនា ឆ្នាំ ២០២១ ។

ក្រសួងសូមអញ្ជើញបងប្អូនដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលទៅ បានចូលក្នុង Moderstore ផ្ទះលេខ ១៤BC ផ្លូវ ៣៧០ ភ្នំពេញ ចន្លោះពីថ្ងៃទី១០ ដល់ទី១៦ ខែមីនា ឆ្នាំ ២០២១ ។​ អ្នកពាក់ព័ន្ធសូមទៅធ្វេីតេស្តនៅ​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ មន្ទីរ​ពេទ្យខ្មែរសូវៀត​ និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​ ។

ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល ១៤ ថ្ងៃរាប់ពី ថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ។ ព័ត៌មានបន្ថែមសូមទាក់ទង ១១៥ ៕

មតិយោបល់