នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានចិន China Daily នៅថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១។
លោក Yu បានបញ្ជាក់ថា ការពិសោធន៍ស្រាវជ្រាវថ្មីៗចុងក្រោយ បានបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm អាចផ្តល់ការការពារ បានទូលំទូលាយប្រឆាំងនឹងវីរុស COVID-19 ដែលបំប្លែងខ្លួនថ្មីៗ ហើយអាចទល់ទល់ជាមួយពួកវាដោយប្រសិទ្ធភាពខ្ពស់។ បើតាម លោក Yu ដដែល គិតមកទល់ឥឡូវ ប្រទេសនិងតំបន់សរុបយ៉ាងតិច៤០ហើយ បានអនុម័តឲ្យប្រើវ៉ាក់សាំងរបស់ Sinopharm ក្នុងលក្ខខណ្ឌប្រើជាបន្ទាន់ ហើយវ៉ាក់សាំងជិត១០០លានដូស ត្រូវបានផ្តល់ទៅកាន់ប្រទេសដទៃ ដោយ៦០លានដូសក្នុងនោះ ត្រូវបានប្រើប្រាស់រួចរាល់ ដោយពុំមានផលប៉ះពាល់ធ្ងន់ធ្ងរពាក់ព័ន្ធនឹងវ៉ាក់សាំងឡើយ។
ពេលនេះ ក្រុមហ៊ុន Sinopharm កំពុងតែខំប្រឹងបង្កើនសមត្ថភាពផលិតវ៉ាក់សាំងរបស់ខ្លួន ដែលអាចកើនដល់ជាង ០៣ពាន់លានដូសក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក Yu ដែលអះអាងថា បច្ចុប្បន្ន Sinopharm កំពុងជាក្រុមហ៊ុនផលិតវ៉ាក់សាំង COVID-19 ធំជាងគេបង្អស់នៅលើពិភពលោក៕
មតិយោបល់