ព័ត៌មានជាតិ

រថយន្ត ដឹកស៊ី ម៉ង់ត៍ ១៥តោន បានទាញចង្កូតគេចម៉ូតូដួលខាងមុខ បណ្ដាលឲ្យក្រឡាប់ខ្លួនឯង

ភ្នំពេញ: រថយន្ត ដឹកស៊ីម៉ង់ត៍ មួយគ្រឿង ម្ចាស់អះអាងថា បានទាញចង្កូតគេចម៉ូតូមួយគ្រឿង ដែលដួលនៅពីមុខ ក៏បណ្តាលឲ្យក្រឡាប់ខ្លួនឯងនៅលើដងផ្លូវ តែសំណាងល្អមិនបណ្តាលឲ្យអ្នកបើកបរ និងអ្នកដំណើររងរបួសឡើយ។

គ្រោះថ្នាក់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៩និង២០នាទី ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តដែលក្រឡាប់នោះម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ស ពាកស្លាកលេខ កំពត 3A-0914 បើកបរ ដោយបុរសម្នាក់មិនប្រាប់ឲ្យស្គាល់អត្តសញ្ញាណឡើយបានរងរបួសស្រាល។

តាមប្រភពព័ត៌មានពីតៃកុងរថយន្តរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដឹកស៊ីម៉ង់ត៍ម៉ាក KING DOM ចំនួន ១៥តោន មកពីរោងចក្រនៅខេត្តកំពតយកទៅដាក់នៅការដ្ឋាន នៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមដោយរថយន្ត បានធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើងចេញពីរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿង បើកវ៉ាជែងបណ្តាលរអិលផ្លូវដួល នៅពីមុខដោយសារតែ ស្មារតីរឹងគាត់ក៏បានបង្ខំចិត្តទាញចង្កូតគេចទៅស្តាំដៃប្រុងជ្រុលទៅបុកចូលផ្ទះពលរដ្ឋ តែក៏បានទាញចង្កូតមកឆ្វេងដៃ វិញ ដោយបង្ខំបណ្តាលឲ្យរថយន្តនោះប្រឡាប់តែម្តង។

ក្រោយពេលកើតហេតុអ្នកបើកបរ បានទាកទងហៅរថយន្តមួយគ្រឿងទៀតមកសេង និងយករថយន្តមកស្ទួចលើករថយន្តនោះយកទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់