ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចេញសេចក្តីជូនដំណឹង ស្តីពីការការកែសម្រួលថ្លៃសេវាធ្វើតេស្ត Covid-19 របស់រដ្ឋាភិបាលឡាវ។
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវមានកិត្តិយសសូម
ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រកបអាជីវកម្ម ធ្វើការ និងសិក្សា
នៅប្រទេសឡាវបានជ្រាបថា គណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
បានកំណត់សេវាកម្មបង់ថ្លៃធ្វើតេស្ត និងការព្យាបាលជម្ងឺកូវីដ-១៩ សម្រាប់ជនបរទេស និងប្រជាពលរដ្ឋឡាវ ដែល
ធ្វើដំណើរចេញ-ចូលតាមច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ ដោយមានការអនុញ្ញាតពីគណៈកម្មការ គ្រប់គ្រង
ការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូដ-១៩ ដូចមានខ្លឹមសារខាងក្រោម៖
១- តម្លៃសេវាកម្មសម្រាប់ការធ្វើតេស្តរកជម្ងឺកូវីដ-១៩ សម្រាប់
-អ្នកការទូត បុគ្គលិកអង្គការអន្តរជាតិ អ្នកធុរៈកិច្ច(ជនបរទេស និងឡាវ) អ្នកទេសចរណ៍(ឡាវ និង
ជនបរទេស) ពលរកបរទេស អ្នកស្ម័គ្រចិត្តមកធ្វើតេស្ត(ជនបរទេសនិងឡាវ)និងពលករជនជាតិឡាវ
ដែលធ្វើដំណើរទៅធ្វើការនៅក្រៅប្រទេស តម្រូវបង់សេវាចំនួន៦៥០.០០០គីប(ស្មើ៦៥ដុល្លារ)។
ពលរដ្ឋឡាវ អ្នកជម្ងឺ គណៈប្រតិភូ បុគ្គលិករដ្ឋ និងសិស្សនិស្សិតតម្រូវឲ្យបង់សេវាចំនួន ៥០.០០០គីប
(ស្មើនឹង៥ដុល្លាអាមេរិក)។
ភ្ញៀវសំខាន់ៗរបស់បក្ស រដ្ឋ ពលករជនជាតិឡាវ និងព្រះសង្ឃជនជាតិឡាវ ត្រូវបានលើកលែងការ
បង់សេវាត្រួតពិនិត្យ។
២- សេវាកម្មព្យាបាលជម្ងឺ: ការចំណាយលើការព្យាបាល ថ្លៃបន្ទប់ព្យាបាលទាំងមន្ទីរពេទ្យរដ្ឋ និងឯកជន
(គិតទាំងការត្រួតពិនិត្យជម្ងឺ ) ត្រូវគិតតាមពេលវេលាជាក់ស្តែង និងតាមតម្លៃរបស់មន្ទីរពេទ្យបច្ចុប្បន្ន។
សេចក្តីជូនព័ត៌មាននេះ ចាប់អនុវត្តន៍ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តទៅ។
សូមបងប្អូនប្រជាពលរដ្ឋ ពលករ និស្សិតខ្មែរទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តវិធានការខាង
លើឱ្យបានខ្ជាប់ខ្ជួន និងបន្តរក្សាអនាម័យឱ្យបានល្អ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺcoVID-19 ឱ្យមាន
ប្រសិទ្ធិភាព ។
មតិយោបល់