ព័ត៌មានជាតិ

អាសូរណាស់! ស្ត្រីម្នាក់មិនចេះហែលទឹក ចុះដើររកក្ដាមខ្យង ក្នុងស្រះជ្រៅបណ្ដាលឲ្យលង់ស្លាប់

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹកស្រះក្នុងអាងចម្ការគ​​​ វេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ចម្ងាយពីភូមិចម្ការគប្រហែលជា៣០០ម៉ែត្រ ក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលប៉ុស្តិ៍ឃុំស្វាយចេកបានឲ្យដឹងថា ៖ ស្ត្រីរងគ្រោះ ឈ្មោះ ខេង រិន ភេទស្រី អាយុ៥៧ឆ្នាំ មិនចេះហែលទឹក បានដើររកក្តាម ខ្យង ចំកន្លែងស្រះជ្រៅ បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ។

នគរបាលប៉ុស្តី៍បានបញ្ជាក់ថា៖តាមការឲ្យដឹងពីក្រុមគ្រួសារ នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានកាន់ធុងស្ពិចត្រូ០១ ដើម្បីដើររើសក្តាម ខ្យង នៅខាងលិចអាងទឹកចម្ការគ តាំងពីវេលាម៉ោង១១និង៣០នាទី ក៏បាត់រហូតដល់យប់មិនត្រឡប់ទៅផ្ទះ ហើយបានរាយការណ៍ឲ្យសមត្ថកិច្ចជួយដើររក ។ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាល យោធា និងប្រជាពលរដ្ឋបានជួយដើររកក៏ប្រទះឃើញសពអណ្តែត​ទឹកក្នុងអាងហើយក៏នាំគ្នាស្រង់មកដាក់នៅលើគោក ។

នគរបាលប៉ុស្តី៍ឲ្យដឹងទៀតថា៖តាមការសន្និដ្ឋាន ពេលជនរងគ្រោះដើររើសក្តាម ខ្យង ក្នុងអាងនោះ សង្ស័យដើរធ្លាក់រណ្តៅស្រះដែលជ្រៅ គ្មានអ្នកណាដឹង ហើយគាត់មិនចេះហែលផងនោះទើបបណ្តាលឲ្យលង់ទឹកស្លាប់ ។សពជនរងគ្រោះក្រោយពីពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

មតិយោបល់