ព័ត៌មានជាតិ

ករណីកាប់ប្លន់យកម៉ូតូនិចបានសម្រេច បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ នៅខណ្ឌឬស្សីកែវ

ភ្នំពេញ: ជនសង្ស័យ ១ក្រុម ធ្វើសកម្មភាពដេញវាយកាប់ប្លន់យកម៉ូតូនិចមួយគ្រឿងពីយុវជនម្នាក់ បានសម្រេចរួចជិះគេចខ្លួនដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ច កាលវេលាម៉ោង ១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថី វិមាន ឈ្នះ ឈ្នះ ចំណុច ស្ថានីយ៍លូទឹកល្អុយ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

យោងតាមប្រភពពីបុរសម្នាក់ដែលនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញយុវជនម្នាក់ ជិះម៉ូតូនិចមិនចាំស្លាកលេខធ្វើដំណើរទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុខាងលើ គាត់បានជនសង្ស័យ១ក្រុមជិះម៉ូតូជាច្រើនគ្រឿងមកពីក្រោយ បានធ្វើសកម្មភាពដេញវាយកាប់ប្លន់ទៅលើយុវជនម្នាក់ បណ្ដាលឲ្យរបួសធ្ងន់ដោយឃើញជនរងគ្រោះដេកដួលលើដីឃើញឪកាសល្អ ក៏លើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយគ្លីនិចឯកជនដឹកយកកទៅសង្គ្រោះភ្លាមៗ និងឃើញអ្នកសារព័ត៌មានជាច្រើនអង្គភាព ចុះមកថតផ្សាយ ប៉ុន្តែគ្មានឃើញសមត្ថកិច្ចណាម្នាក់ ចុះមកកន្លែងកើតហេតុសោះស្ងាត់សូន្យ តើឲ្យប្រជាពលរដ្ឋពេលមានរឿងហេតុការណ៍ដូចខាងលើរត់ទៅរកឲ្យអ្នកណាជួយទៅ?

មតិយោបល់