ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពីបទ រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃច័ន្ទ១រោច ខែ ចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៣និង២០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀនបាន ចុះបង្ក្រាបបទ រក្សាទុក ជួញដូរ សមគំនិតជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្រី០២នាក់៖

១–ឈ្មោះ ភាស់ ថៃល័រ ភេទប្រុស ឆ្នាំកំណើត ១៩៩៨ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀមរាប។
២–ឈ្មោះ ឈុំ មុំ ភេទ ស្រី ឆ្នាំកំណើត ១៩៧៣ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាប។
៣–ឈ្មោះ ភា សុភាព ភេទ ស្រី ឆ្នាំកំណើត ២០០២ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន០៣កញ្ចប់ ស្មើនឹងទម្ងន់ ១៧,៦៥ក្រាម (ទាំងសំបក) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងសំភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានការិយា ល័យជំនាញបញ្ចូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២១៕

មតិយោបល់