ព័ត៌មានជាតិ

Neymar, Messi និងKurzawa ប្រឈមមុខទៅនឹងការបណ្តេញចេញពីក្លឹបដោយអ្នកគាំទ្រ

បរទេស៖ កីឡាករខ្សែការពារបារាំង Layvin Kurzama បានក្លាយទៅជាព័ត៌មានចុងក្រោយនៃទឹកដី Parc des Prince ដែលជាគោលដៅមួយទៀតរបស់ក្រុមអ្នកគាំទ្រក្លឹប PSG ដែលចង់ឲ្យគាត់បោះបង់កុងត្រានិងចាកចេញពីក្លឹប។

កីឡាករបារាំងរូបនេះត្រូវបានរាំងស្ទះដោយក្រុមអ្នកគាំទ្រក្លឹបជាច្រើនអំឡុងពេលធ្វើដំណើរដោយរថយន្តកាលពីថ្ងៃពុធនិងស្រែកឲ្យកីឡាកររូបនេះដើម្បីចាកចេញពីក្លឹបឲ្យបានឆាប់បំផុត។

ទោះបីជាកំពុងនាំមុខគេក្នុងកំពូលតារាងរបស់លីគបារាំង Ligue 1 ក្តីប៉ុន្តែ PSG បានទទួលបញ្ហាជាច្រើនពីសំណាក់អ្នកគាំទ្ររបស់ខ្លួនឯងជាពិសេសនៅក្រោយពេលដែលក្លឹបបានធ្លាក់ចេញពីពានរង្វាន់ Champions League សាជាថ្មីកាលពីខែមុន។

គួរឲ្យដឹងដែរថាកីឡាករដែលកំពុងប្រឈមមុខទៅនឹងបណ្តេញចេញដោយក្លឹបនោះមានដូចជា Neymar, Messi និងចុងក្រោយនេះគឺ Kurzama ៕

មតិយោបល់