សូមប្រុងប្រយ័ត្ន! ករណីឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះ ១ខ្នង នៅស្រុកស្រីស្នំ
សៀមរាបៈ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋនៅភូមិខាងត្បូង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។
ម្ចាស់ឈ្មោះ សរ សួល ភេទប្រុស អាយុ ៤១ឆ្នាំ ផ្ទះប្រភេទឈើលើថ្មក្រោម មានទំហំ ៩ម៉ែត្រគុណ៦ម៉ែត្រ។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។
ខូចខាតសម្ភារៈ៖
-គ្រែដេក៤
-ទូរដាក់ខោអាវ៤
-ទូរទស្សន៍ ១គ្រឿង។
ករណីនេះ សមត្ថកិច្ចបានជួយអន្តរាគមន៍ពន្លត់ ប្រើទឹកអស់១ឡាន៕
មតិយោបល់