ព័ត៌មានជាតិ

ក្រុមក្មេងទំនើង៥នាក់ ជាមុខសញ្ញាបម្រុងធ្វើសកម្មភាព យកដុំថ្ម និងកាំបិតប្រើអំពើហិង្សា ទៅលើគ្រូបង្រៀនភាសាអង់គ្លេសម្នាក់

កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងទំនើងមួយក្រុម ដែលតែងតែបង្កចលាចល នៅក្នុងក្រុងខេមរភូមិន្ទ ត្រូវបានកម្លាំងនគរបាលខេត្តកោះកុងឃាត់ខ្លួន នៅថ្ងៃទី០៦ ខែមេសាឆ្នាំ២០២១ ។

ក្រុមក្មេងទាំងនោះទី១-ឈ្មោះ ធន់ វុធថា ហៅ ថុន វុត្ថា ហ៊ូវ វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ជាអ្នកកាន់កាំបិតផ្គាក់ ។, ទី២-ឈ្មោះ រឹម ថាវ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង អ្នកបើកម៉ូតូ ចូលរួមធ្វើសកម្មភាព។ ទី៣-ឈ្មោះ កូន សើគីរីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព។ ៤-ឈ្មោះ រឿន តុលា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិទួលគគីរ ឃុំទួលគគឺរ ស្រុកមណ្ឌលសីមា ខេត្តកោះកុងជាអ្នកកាន់កាំបិតតាំងតោ។ ទី៥-ឈ្មោះ ធឿន ប៊ុនថាំ ហៅអាប៉ែត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព។

ប្រភពពីសមត្ថកិច្ចខេត្តកោះកុង បានឲ្យដឹងថា មុខសញ្ញាសង្ស័យខាងលើ ធ្វើសកម្មភាពបំរុងយកដុំថ្ម និងកាំបិតប្រើអំពើហិង្សា ទៅលើឈ្មោះណាវ សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនភាសាអង់គ្លេស អាសយដ្ឋាននៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចមាត់សមុទ្រ ស្ថិតក្នុងភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ ប៉ុន្តែមិនទាន់បង្កឲ្យមានរបួសស្នាមនៅឡើយទេ ត្រូវបានកងកម្លាំងទប់ស្កាត់ទាន់ពេល ពួកគេរត់គេចខ្លួន ទើបតែនៅល្ងាចថ្ងៃទី០៥-មេសាឃាត់ខ្លួនពួកគេបាន ។

មូលហេតុ៖ ដោយសារពួកគេទាំង៥នាក់ ទៅសុំបារីជក់ពីជនរងគ្រោះ តែជនរងគ្រោះឆ្លើយថាគ្មាន ពួកគេខឹង ។ ករណីខាងលើ កងកម្លាំងកំពុងកសាងសំណុំរឿង ទៅតាមនីតិវិធី ៕

មតិយោបល់