ព័ត៌មានជាតិ

ក្មេងស្រី ២ នាក់​បាន​ក្លាយ​ជា​ក្មេងស្រី​ក្លាហាន​ព្រោះ​ហាន​ឈរ​តោង​ដំបូល​យន្តហោះ​កំពុង​ហោះ​

​ក្មេងស្រី ២ នាក់​ដែល​ត្រូវជា​បងប្អូន​ជីដូន​មួយ​និង​គ្នា ឈ្មោះ Rose Powell និង Flame Brewer អាយុ ៩ ឆ្នាំ បាន​ក្លាយ​ជា​ក្មេងស្រី​ដ៏​ក្លាហាន​ហាន​ឈរលើ​ដំបូង​យន្តហោះ ដែល​កំពុង​ហោះ រឿង​នេះ​បាន​កើតឡើង​នៅ ទី​ហោះហើរ Rendcomb នៅ Gloucestershire ដែល​ជា​ប្រទេស​តូច​មួយ​ស្ថិតនៅ​ភាគខាងត្បូង​អង់គ្លេស​។​នេះបើយោង​តាមវីដេអូ​ឃ្លិបដែលបានបង្ហោះ​​នៅ​លើ YouTube នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៣ នេះ​។​
2013-08-23_130027
​ក្មេងស្រី ពីរ​នាក់​នេះ​បាន​ក្លាយជា​ជំនាន់​ទី ៣ នៃ​ក្រុមគ្រួសារ​របស់​ពួកគេ ដែល​ហាន​ឈរ​តោង​ស្លាប​យន្តហោះ ដែល​កំពុង​ហោះ​លើ​អាកាស ដែល​ម្ចាស់​យន្តហោះ និង​ជា​អ្នកបើក​របរ ត្រូវជា​ជីតា​របស់​ខ្លួន​។​
​កាលពី​ឆ្នាំ ២០០៩ បង​ប្អូនប្រុស​របស់​គេ ឈ្មោះ Tiger បាន​ក្លាយជា​មនុស្ស​ដ៏​ក្មេង​បំផុត ដែល​ហាន​តោង​ស្លាប់​យន្តហោះ ដូច​ក្មេង​ស្រី​ពីរ​ខាងលើ ជាមួយនឹង​ជីតា​របស់​ខ្លួន​៕
​ទស្សានវីដេអុឃ្លិប​ដូច​​ខាង​ក្រោមនេះ​៖

មតិយោបល់