ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ បើកម៉ូតូបុករថយន្ត បណ្តាលឲ្យដួលស្លាប់នៅកន្លែងកើតហេតុ

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនិងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៩ និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង ម៉ូតូនិងរថយន្ត បណ្ដាលឲ្យស្លាប់ប្រុស ០១នាក់ (ជនជាតិចិន) ការខូតខាតម៉ូតូធ្ងន់ចំនួន ០១ គ្រឿងនិងរថយន្តស្រាលចំនួន ០១គ្រឿង ត្រង់ចំណុចខាងមុខផ្ទះលោក អាយ ត្រាវ លើផ្លូវ21A ស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក HONDAWAVE R ពណ៌ក្រហម ពាក់ស្លាកលេខ ឃ0894 ភព1 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូមានឈ្មោះ TAN WEI ភេទប្រុស អាយុ៥១ ឆ្នាំ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រូវបានប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី) ម៉ូតូបើកក្នុងទិសដៅពីជើង ទៅត្បូង ក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក WULING ពណ៌ទឹក ពាក់ស្លាកលេខភ្នំពេញ 2AF-6740 អ្នកបើកបរមិនទាន់ស្គាល់ អត្តសញ្ញាណ រថយន្តបើកក្នុងទិសដៅពី ត្បូង ទៅជើង (បញ្រ្ចាសទិសគ្នា) ។

បច្ចុប្បន្ន​មធ្យោបាយ ដែលពាក់ព័ន្ធបានយកមករក្សាទុក ​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន ​ដើម្បី​ចាត់ការ​តាមតិវិធី ៕

មតិយោបល់