ព័ត៌មានជាតិ

តំបន់ប្រតិបត្តិសឹករងកែប បើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវិដ-១៩ ជាលើកទី២ ជូនដល់គ្រួសារកងទ័ព គ្រួសារកងរាជ អាវុធហត្ថខេត្តកែប និង ប្រជាពលរដ្ឋរស់នៅជុំវិញអង្គភាព

(កែប)៖តំបន់ប្រតិបត្តិការសឹករងកែប ព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០២១ សហការជាមួយក្រុម អនុគណៈកម្មាធិការចាត់វ៉ាក់សាំងការពារជំងឺឆ្លងកូវិដ-១៩ របស់យោធភូមិភាគទី៣ ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ជាលើកទី២ ដោយក្រុមគ្រូពេទ្យ តំបន់ប្រតិបត្តិការសឹករងកែប សហការជាមួយ និងក្រុមគ្រូពេទ្យរបស់យោធ ភូមិភាគទី៣ បានធ្វើការចាក់វ៉ាក់សាំងជូន ទៅដល់គ្រួសារកងទ័ព គ្រួសារកងរាជ អាវុធហត្ថខេត្តកែប និង ប្រជាពលរដ្ឋដែលរស់នៅក្បែរអង្គភាព អញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការការពារ ជំងឺឆ្លងកូវិដ-១៩ ដែលប្រព្រឹត្តទៅនៅ ទីបញ្ជាការដ្ធានតំបន់ប្រតិបត្តិសឹករងកែប សរុបចំនួនដែលចាក់បាន ២៦៨នាក់។
ដោយការស្ម័គ្រចិត្ត និងរួមចំណែកក្នុងទប់ស្កាត់បញ្ជៀសនៃការឆ្លងរីករាលដាលនៅជំងឺកូវិដ-១៩ក្នុងប្រទេសកម្ពុជា ក្នុង នាម ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកែប តំណាងឲ្យគ្រួសារកងទ័ព និងគ្រួសារកងរាជអាវុធហត្ថខេត្តកែប សូមថ្លែងអំណរគុណដល់ ក្រសួងការពារជាតិ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកតែងតែយក ចិត្តទុក្ខដាក់ទៅលើសុខភាព និងការរស់នៅរបស់កងទ័ព និងគ្រួសារទ័ពជាប្រចាំ៕

មតិយោបល់