ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងចំណោម ៦នាក់ ករណីឆក់ នៅស្រុកមុខកំពូល

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា​ ថ្ងៃ​អង្គារ ១៥ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ចំណុចលើផ្លូវជាតិលេខ៦ មុខហាងនំបុ័ងហង្សពេជ្រ ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ គង់ ធារ៉ូ ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅសព្វថ្ងៃ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនសង្ស័យ០៦នាក់៖
១.ឈ្មោះ នប់ ប៉ាន់រ៉ាស័ក ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចម្រើនទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកធ្វើសកម្មភាពឆក់ (ឃាត់ខ្លួន)។
២.ឈ្មោះ លី រតន:បណ្ឌិត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូ(ឃាត់ខ្លួន)។
៣.ឈ្មោះ ខន សុខឃាន់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាបក្ខពួក (ឃាត់ខ្លួន) ។
៤.ឈ្មោះ សុខ ណាន់ ភេទប្រុស អាយុមិនស្គាល់ ទីលំនៅនៅផ្ទះជួល ផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាបក្ខពួក(គេចខ្លួន)។
៥.ឈ្មោះ យ៉ា ភេទប្រុស អាយុមិនស្គាល់ ទីលំនៅនៅផ្ទះជួល ផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាបក្ខពួក(គេចខ្លួន)។
៦.ឈ្មោះ ហារ ភេទប្រុស អាយុមិនស្គាល់ ទីលំនៅនៅផ្ទះជួល ផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាបក្ខពួក(គេចខ្លួន)។

សម្ភារះបាត់បង់ ៖
១.ទូរស័ព្ទដៃម៉ាក អាយហ្វូនសិចផ្លាស់ ពណ៌ផ្កាឈូក ដែលមានស៊ីមលេខ 096 618911 ចំនួន០១គ្រឿង ជារបស់ជនរងគ្រោះ។

វត្ថុតាងចាប់យកបាន៖ ម៉ូតូចំនួន០២គ្រឿង
១.ម៉តូម៉ាកហុងដាC125 ពណ៌ក្រហម សេរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ1IS-1043 ចំនួន០១គ្រឿង។
២.ម៉ូតូម៉ាកហុងដាC125 ពណ៌ក្រហម សេរីឆ្នាំ២០១៤ ឡើងតែមឆ្នាំ២០២០ គ្មានស្លាកលេខ ចំនួន០១គ្រឿង។
៣.ទូរស័ព្ទម៉ាក iPhone XR ពណ៌ខ្មៅ ដែលមានស៊ីមលេខ069 413465ចំនួន០១គ្រឿង។
៤.ទូរសព្ទដៃម៉ាក iPhone 7 plus ពណ៌ខ្មៅដែលមានស៊ីមលេខ070 296404ចំនួន០១គ្រឿង។

កន្លងមកជនសង្ស័យទាំង០៣នាក់និងបក្ខពួក ធ្លាប់ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីរនាក់ធ្វើដំណើរតាមផ្លូវ នៅចំណុចមុខព្រលានយន្តហោះពោចិនតុង ចំណុចព្រៃទានិងចំណុចតាំងក្រសាំងក្នុងរាជធានីភ្នំពេញចំនួន ២៥លើក ដោយធ្វើសកម្មភាពចាប់ពីម៉ោង១៨.០០ នាទីដល់ម៉ោង២០.០០នាទី។ លុះនៅថ្ងៃទី១១.០៥.២០២១វេលាម៉ោង១៣.៤០នាទីជនសង្ស័យទាំង០៣ នាក់និងបក្ខពួកបាននាំគ្នាជិះម៉ូតូចំនួន ០៤គ្រឿង ម៉ូតូម៉ាកហុងដាC125 ចំនួន០៣គ្រឿងនិងម៉ូតូម៉ាកស្គុបពីចំនួន០១គ្រឿង ចេញពីផ្ទះជួលនៅផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទៅលេងផ្ទះម្ដាយមីងរបស់ជនសង្ស័យឈ្មោះ ខន សុខឃាន់ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្នុងពេលនោះជនសង្ស័យទាំង០៣នាក់និងបក្ខពួកបានរួមគំនិតគ្នាថា៖ ពេលធ្វើដំណើរតាមផ្លូវបើមានឱកាសឆក់បានពួកយើងនឹងធ្វើសកម្មភាពឆក់។ ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ឃើញជនរងគ្រោះជិះម៉ូតូម៉ាកនិចពណ៌ស មានគ្នាពីរនាក់ ហើយក្រុមជនសង្ស័យបានជិះម៉ូតូទៅកៀកនិងម៉ូតូរបស់ជនរងគ្រោះ ហើយក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលទុកនៅក្នុងក្លុក កម៉ូតូ ពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូយ៉ាងលឿនសំដៅទៅទិសខាងជើង រួចក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូមកទិសខាងត្បូងវិញតាមបណ្ដោយផ្លូវជាតិលេខ៦ ពេលជិះមកដល់ចំណុចមុខដេប៉ូប្រេងឥន្ធន:តេលា(ចំប៉ីមេគង្គ) កម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់នឹងវត្ថុតាងខាងលើយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ ចំណែកជនសង្ស័យចំនួន០៣នាក់ទៀតបានយកទូរស័ព្ទដៃរបស់ជនរងគ្រោះជិះម៉ូតូចំនួន០២គ្រឿងរត់គេចខ្លួនបាត់ ដោយម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ គ្មានស្លាកលេខ និងម៉ូតូ០១គ្រឿងទៀតម៉ាកស្គុបពីពណ៌ក្រហម ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ០៣នាក់ បានសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន។

ចំពោះជនសង្ស័យទាំង ០៣នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកមុខកំពូល។
ករណីនេះ ជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់