ការយកសំណាក់នេះ ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅក្នុងកងរាជអាវុធហត្ថ។ ដោយសារកម្លាំងកងរាជអាវុធហត្ថបានចុះប្រតិបត្តិការ សហការជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចនានា ក្នុងការអនុវត្តវិធានការហាមឃាត់ការធ្វើដំណើរ ការបិទខ្ទប់តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿន នាពេលកន្លងទៅ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវយុទ្ធសាស្ត្រសម្អាតការសង្ស័យនានាអំពីសុខភាពរបស់កម្លាំងកងរាជអាវុធហត្ថទាំងអស់ នេះជាទស្សនវិស័យវែងឆ្ងាយ ដើម្បីរក្សាបានកម្លាំងមានសុខភាពល្អ ក្នុងកិច្ចប្រតិតបត្តិការបន្តទៀត។ ទោះយ៉ាងណា ឯកឧត្តមនាយឧត្តមសេនីយ៍ នៅតែរំលឹកដាស់តឿនកម្លាំងទាំងអស់ ឱ្យប្រយ័ត្នប្រយែង ប្រកាន់ជាប់៣ការពារ និង៣កុំ ព្រមទាំងគោរពនូវវិធានការនានារបស់ក្រសួងសុខាភិបាល គោរពវិន័យកងទ័ព។
មតិយោបល់