យោងតាមផេករបស់ មន្ទីពេទ្យព្រះអង្គឌួង បានឲ្យដឹងថាកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ប្រហែលជាវេលាម៉ោង០៩និង០០ព្រឹក មានអ្នកជម្ងឺម្នាក់ មិនស្គាល់អត្តសញ្ញាណ ដែលមានសភាពបាត់បង់ស្មារតី ដើរពុំរួច ត្រូវបានគេយកមកទុកចោលនៅមន្ទីរពេទ្យព្រះអង្គឌួង ។
អាស្រ័យហេតុនេះ សូមបងប្អូនជាសាច់ញាតិដែលបានឃើញសេចក្តីជូនដំណឹងនេះ មេត្តាមកទាក់ទងនៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យព្រះអង្គឌួង ឬអាចទាក់ទងមកលេខទូរស័ព្ទ ០៨៩៥២៩០០០/០៩៨៥២៩០០០៕
សូមអរគុណ!
មតិយោបល់