ព្រះសីហនុៈ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៩និង៥៥នាទី នៅចំណុចអូរទី៣ ស្ថិតនៅក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើចោរកម្ម លួចម៉ូតូ មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ផ្លាកលេខៈ រដ្ឋ66 1-7059 មានលេខតួ និងលេខម៉ាស៊ីនៈ 5256933 ខណៈពេលដែលជនរងគ្រោះចតទុក នៅក្នុងបរិវេណផ្ទះ រួចជិះគេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ០០និង ២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ជាបន្តបន្ទាប់ មានទាំងជនដៃដល់ដែលលួចម៉ូតូ និងអ្នកចាំទទួលទិញម៉ូតូដែលលួចបាន ព្រមទាំងធ្វើការដកហូតបានម៉ូតូ ដែលជាផលនៃអំពើចោរកម្មចំនួន០៦គ្រឿង ។
ជនរងគ្រោះឈ្មោះ សាន់ ថាន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ មន្ត្រីរដ្ឋករទឹក មានទីលំនៅ ក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារៈបាត់បង៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ផ្លាកលេខៈ រដ្ឋ-661-7059 មានលេខតួ និងលេខម៉ាស៊ីនៈ 5256933 ។
ជនសង្ស័យទាំង០៤នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ តឹក លីវុទ្ធារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ។
២-ឈ្មោះ ថោង សាវ៉ាត ហៅ ញ៉ក់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់១ (ទំនប់រលក) ក្រុង-ខេត្តព្រះសីហនុ (សហចារី) ។
៣-ឈ្មោះ ចែម ចាន់ថន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (អ្នកទទួលផលនៃអំពើចោរកម្ម) ។
៤-ឈ្មោះ យ៉ា ចំរ៉ុង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញលក់សម្ភារៈ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (អ្នកទទួលផលនៃអំពើចោរកម្ម) ។
វត្ថុតាងម៉ូតូដែលជាផល នៃអំពើចោរកម្ម ដកហូតបានសរុបចំនួន ០៦គ្រឿង៖
១.ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ផ្លាកលេខៈ រដ្ឋ66 1-7059 មានលេខតួ និងលេខម៉ាស៊ីនៈ 5256933 ។
២.ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មានលេខតួ និងលេខម៉ាស៊ីនៈ 5332043 ពាក់ផ្លាកលេខក្លែងបន្លំ (ភ្នំពេញ 1BT-9255)
៣.ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ មានលេខតួ និងលេខម៉ាស៊ីនៈ 8168736 ពាក់ផ្លាកលេខៈ ព្រះសីហនុ 1B-6169
៤.ម៉ាក NEX ពណ៌ក្រហម មានលេខតួ និងលេខម៉ាស៊ីនៈ 202335 ពាក់ផ្លាកលេខៈ ភ្នំពេញ 2GM-2682
៥.ម៉ាក SIRIUS ពណ៌ស មានលេខតួ និងលេខម៉ាស៊ីនៈ 349483 គ្មានផ្លាកលេខ ។
៦.ម៉ាក SCOOPY ពណ៌ស មានលេខតួ និងលេខម៉ាស៊ីនៈ 8127110 គ្មានផ្លាកលេខ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យដែលជាជនដៃដល់ បានឲ្យដឹងថា ក្រុមបក្ខពួករបស់គេ បានធ្វើសកម្មភាព លួចម៉ូតូរបស់ប្រជាពលរដ្ឋបាន ០៤ទៅ ០៥លើក នៅក្នុងភូមិសាស្រ្ត នៃក្រុងព្រះសីហនុ បន្ទាប់មកទើបយកទៅលក់ឲ្យអ្នក ដែលចាំទទួលទិញផល នៃអំពើចោរកម្ម ដែលមានឈ្មោះខាងលើ លុះនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វានិងបក្ខពួកបានធ្វើសកម្មភាព លួចម៉ូតូរបស់ប្រជាពលរដ្ឋទៀត ក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ។
ចំពោះជនសង្ស័យទាំង ០៤នាក់ខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕



មតិយោបល់