ព័ត៌មានជាតិ

ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២៤០,៨៤២នាក់, ស្លាប់ ៣,៧៤១នាក់

 

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យ ទី២៣ ខែឧសភានេះបានរាយការណ៍ថាអ្នកស្លាប់ដោយសារជំងឺ COVID-19 ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅមានចំនួន ៣,៧៤១នាក់ និងករណីឆ្លងថ្មីៗសរុប ២៤០,៨៤២នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៦.៥លានករណី ក្នុងនោះមានអ្នកស្លាប់ ២៩៩,២៦៦នាក់ និងជាសះស្បើយឡើងវិញជាង ២៣លាននាក់ ខណៈអ្នកជំងឺជិត ៣លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។

ចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅឥណ្ឌា បានធ្លាក់ចុះមកក្រោម ៣សែនករណីក្នុងមួយថ្ងៃ អស់ជាងមួយសប្តាហ៍ទៅហើយក្តី តែអ្នកជំនាញអន្តរជាតិធ្លាប់ បានព្រមានថា នេះមិនមែនបណ្តាលមកពីតួលេខជាក់ស្តែង មានការធ្លាក់ចុះនោះឡើយ តែអាចបណ្តាលមកពី ការធ្វើតេស្តរកជំងឺនៅតាមទីជនបទ ដែលត្រូវបានគេជឿជាក់ថា កំពុងមានការរាត្បាត COVID-19 នោះ មានការខ្វះខាត៕

Xinhua

 

មតិយោបល់