សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៦និង០០ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០២និង០០ នាទី រំលងអធ្រាត្រ មានករណីអំពើលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដា dream ស៊េរី ២០១៤ ពណ៌ខ្មៅ លេខម៉ាស៊ីនENGINE NO:ND125ME 9053580 លេខតួៈFRAM NO:ND125 M9053580 ផ្លាកលេខ សៀមរាប 1N-8613 នៅចំណុចទួលប្រសាទ ភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា មានករណីលួចម៉ូតូនៅស្រុកសូទ្រនិគម ដែលជារបស់ជនរងគ្រោះឈ្មោះ មៀន រី ភេទប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិ-ឃុំ កើតហេតុ ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានបន្តថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៩និង០០នាទី ជនរងគ្រោះបានផឹកស្រានៅផ្ទះខ្លួន ដែលមានគ្នាចំនួន ៤នាក់ ។ ក្រោយពីការផឹករហូតដល់ម៉ោង ២២និង០៥ នាទី បានឈប់ផឹក មិត្តភក្កិ ៣នាក់ បានត្រឡប់ទៅផ្ទះរៀងៗខ្លូន ចំណែកជនរងគ្រោះបានដេកនឹងគ្រែក្រោមផ្ទះ ហើយទុកម៉ូតូ នៅក្បែរគ្រែ ដោយទុកសោនៅនឹងម៉ូតូ រួចក៏ដេកលក់ ។ លុះដល់ម៉ោង ០២និង០០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះភ្ញាក់ពីដំណេក ស្រាប់តែបាត់ម៉ូតូមិនដឹងអ្នកណាលួច យកទៅណាបាត់ ក៏ចាប់ផ្ដើមឲ្យអ្នកជិតខាងជួយដើររក តែរកមិនឃើញ លុះព្រឹកឡើងក៏មកប្តឹងសមត្ថកិច្ចតែម្ដង ។
តាមការស្រាវជ្រាវ កម្លាំងជំនាញបានរកឃើញម៉ូតូចំនួន០១គ្រឿង និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១.ជនសង្ស័យឈ្មោះ ង៉ា ម៉ាប់ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិប៉ោយស្មាច់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
២.ជនសង្ស័យឈ្មោះ ទិត្យ ស៊ីន ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
តាមរយៈការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា បានលួចយកម៉ូតូពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕
មតិយោបល់