(Reuters) - នៅថ្ងៃច័ន្ទកូរ៉េខាងត្បូងបាននិយាយថា ខ្លួននៅមិនទាន់មានការសម្រេចចិត្តណាមួយស្តីពីសមយុទ្ធយោធារួមគ្នារបស់ខ្លួនជាមួយសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែសមប្រយុទ្ធនេះមិនគួរបង្កើតភាពតានតឹងបន្ទាប់ពីកូរ៉េខាងជើងបានព្រមានកូរ៉េខាងត្បូងពីការធ្វើសមយុទ្ធរួមគ្នានេះ ដែលជា សញ្ញារំសាយទំនាក់ទំនងរវាងប្រទេសទាំងពីរ។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកតែងតែធ្វើសមយុទ្ធយោធាជាទៀងទាត់ជាពិសេសនៅនិទាឃរដូវ និងរដូវក្តៅ ដែលកូរ៉េខាងជើងតែងតែប្រកាសថាជាការហាត់សមសម្រាប់សង្គ្រាម។ កាលពីថ្ងៃអាទិត្យ លោកស្រី Kim Yo Jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un…
មតិយោបល់