(អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងហោច ២០នាក់ បានស្លាប់ និង៤០នាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ វាយប្រហារលើខេត្ត Balochistan ស្ថិត នៅភាគនិរតីនៃប្រទេសប៉ាគីស្ថាននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ឆ្នាំ២០២១នេះ។
បើតាមអាជ្ញាធរប៉ាគីស្ថាន ជនរងគ្រោះដែលបាត់បង់ជីវិតត្រូវបានរាយការណ៍ចេញពីស្រុក Harnai នៃខេត្ត Balochistan ជាទីដែលផ្ទះជាច្រើនខ្នងបានបាក់រលំ។
ក្រុមអ្នកជួយសង្រ្គោះត្រូវបានបញ្ជូនទៅកាន់កន្លែងរងគ្រោះដោយសារគ្រោះរញ្ជួយដីខាងលើ ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថាអាចនឹងបន្តកើនឡើង៕
ប្រភព៖ Reuters
មតិយោបល់