កោះកុង: នៅវេលាម៉ោង ១និង០០នាទី ថ្ងៃ ទី ២៩ ខែឧសភា ឆ្នាំ ២០២១ ដោយទទួល បានពាក្យបណ្តឹងពីជនជាតិចិន ឈ្មោះ ចិន វិន វ៉ៃ(chen wen wei) ភេទ ប្រុស អាយុ ៥៤ឆ្នាំ អ្នក គ្រប់គ្រង ក្រុមហ៊ុន yi hai shang zhuang នៅចំនុច អាគារ លើភ្នំ ស្ថិតភូមិ ពាមកាយ ឃុំ កោះស្តេច ស្រុក គីរីសាគរ ខេត្តកោះកុង ។
មានករណីលួចកាត់ខ្សែរភ្លើងដោយមានជនសង្ស័យ០២នាក់ធ្វើសកម្មភាព កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខតារាសាគរ ស្រុកគីរីសាគរ ចំនួន០៦នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក រៀម រី ប្រធានស្នាក់ការ បាន ចុះធ្វើការ ឃាត់ ខ្លួន ជនសង្ស័យ ០២ នាក់ នៅកន្លែងធ្វើ សកម្មភាព ក្នុង ក្រុមហ៊ុន តែម្ដង ។
១/. ឈ្មោះ សុខ ឌឿន ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅ ភូមិ ត្រពាំង អណ្តូង ឃុំ ដំណាក់ កន្ទួត ស្រុក ដងទង់ ខេត្ត កំពត ។
២/.ឈ្មោះ ជឿន ជូ ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់ នៅ ភូមិ កប់ ភ្លុកឃុំ ដំរីស្លាប់ ស្រុក កំពង់ ស្វាយ ខេត្ត កំពង់ធំ ។
+វត្ថុតាងចាប់យករួមមាន៖
1/.ម៉ូតូម៉ាក់ ស៊ុយសុីគី ស្តេប ពណ៌ក្រហម ស(គ្មានស្លាកលេខ)
2/.ដាវសាំរ៉ៃ ចំនួន០១ដើម
3/.ទូស័ព្ទដៃចំនួន ០៣ គ្រឿង ម៉ាកVivo ចំនួន០១. អាយហ្វូនម៉ាកសិចផ្លឹស ០១.ទូស័ព្ទ ម៉ាក ទ្រូលៃ ០១
4/.លួសក្រហមចំនួន ០៦ ដុំ (ប្រគល់ជូនម្ចាស់វិញ)
បច្ចុប្បន្ន ត្រូវ បាន កម្លាំង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកោះកុង៕
មតិយោបល់