សមត្ថកិច្ចឃាត់ខ្លួន យុវជន ម្នាក់ ករណី រំលោភ សន្ថវៈ លើអនីតិជន

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង នគរបាល ជំនាញ ផ្នែក យុត្តិធម៌ សហការ ជាមួយ កម្លាំង នគរបាល ប៉ុស្តិ៍ អូរ តា គី នៃ អធិការដ្ឋាន នគរបាល ស្រុក ថ្មគោល បាន បង្ក្រាប និង ឃាត់ខ្លួន ករណី រួម ភេទ ជាមួយ អនីតិជន អាយុ ក្រោម ១៥ ឆ្នាំ ។

ជនសង្ស័យ ឈ្មោះ ធី សុ ខឿ ត ហៅ ផៃ ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅ ភូមិ ត្រស់ ឃុំ អូរ តា គី ស្រុក ថ្មគោល ត្រូវ សមត្ថកិច្ច ឃាត់ខ្លួន នៅ ថ្ងៃ ទី ០៦ ខែមិថុនា ឆ្នាំ ២០២១ វេលា ម៉ោង ប្រហែល ០៩ និង ១០ នាទី ។

ជនសង្ស័យបាន បាន ធ្វើ សកម្មភាព រំលោភ សេពសន្ថវៈ ជាមួយ ជន រង គ្រោះជា អនីតិជន ឈ្មោះ ញ​ ស អាយុ ១៤ ឆ្នាំ រស់នៅ ឃុំ អូរ តា គី ស្រុក ថ្មគោល កាលពី ថ្ងៃ ទី ០៥ ខែមិថុនា ឆ្នាំ ២០២១ វេលា ម៉ោង ប្រហែល ១៩ និង ០០ នាទី នៅ ចំណុច ក្រុម ទី ១៥ ភូមិ ត្រស់ ឃុំ អូរ តា គី ស្រុក ថ្មគោល បាន សម្រេច ចំនួន ០១ លើក ។

នៅ ចំពោះ មុខ សមត្ថកិច្ច ជនសង្ស័យ បាន សារភាព ថា ខ្លួន ពិតជា បាន ប្រព្រឹត្តិ សកម្មភាព ខាងលើ ពិតប្រាកដ មែន ។

បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវ បាន នគរបាល ស្រុក ថ្មគោល កសាង សំណុំរឿង បញ្ជូន ទៅ ការិយាល័យ ជំនាញ ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *