ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាបើករថយន្តរេចង្កូតធ្លាក់ចូលក្នុងច្រាំងទន្លេ នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ: កាលពីវេលាម៉ោង ២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ មានករណីបុរសជនជាតិចិនម្នាក់ស្រវឹងធ្លាក់ភ្នែក បានបើករថយន្តរេចង្កូតធ្លាក់ចូលក្នុងច្រាំងទន្លេ ក្រោមស្ពានជ្រោយចង្វារ ស្ថិតតាមបណ្ដោយផ្លូវបេតុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីពេញ។

រថយន្តម៉ាក ព្រូស ពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខ ភ្នំពេញ 2-AP 4985 បើកបរដោយបុរសជនជាតិចិនម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើកបររថយន្តខាងលើ ក្នុងស្ថានភាពស្រវឹងស្រា និងមានល្បឿនលឿន បានរេចង្កូតធ្លាក់ចូលក្នុងច្រាំងទន្លេ ចំណុចក្រោមស្ពានជ្រោយចង្វារ ក្រោយពេលកើតហេតុ តៃកុងបានបើកទ្វារចេញពីក្នុងរថយន្តឡើងមកគោកវិញ និងទំនាក់ទំនងហៅមិត្តភក្ដិឲ្យមកជួយ។

ករណីនេះ សមត្ថកិច្ចបានចុះមកដល់ទីតាំងធ្វើការត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ ដោយឃើញថា មិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់ស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់