ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាស្រីកំពុងមានប្រជាប្រិយភាពរបស់ថៃ Fahyong Waree កំពុងមានការចាប់អារម្មណ៍ខ្លាំង ក្រោយវិវត្តន៍ខ្លួនគួរឲ្យកត់សម្គាល់

 

(ថៃ)៖ កញ្ញា Fahyong Waree ដែលបច្ចុប្បន្នមានវ័យ២២ឆ្នាំ បាននឹងកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកតាមដានរឿងភាគថៃ ដោយថ្មីៗនេះនាងបានលេចមុខសម្តែងក្នុងរឿងថៃជាបន្តបន្ទាប់។ មូលហេតុដែលគ្រប់គ្នាចាប់អារម្មណ៍នោះ គឺដោយសារតែដំបូងឡើងនាងត្រឹមតែជាពិធីការិនី និងជាអ្នកថតស្ពតពាណិជ្ជកម្មប៉ុណ្ណោះ តែដោយសារទេពកោសល្យសិល្ប:ពីកំណើត បានធ្វើឲ្យនាងចាប់យកអាជីពសម្តែងមួយបន្ថែមទៀត។

ហើយនៅពេលនេះផងដែរ នាងកំពុងក្តោបតំណែងសំខាន់មួយ តាមរយ:ចូលរួមសម្តែងក្នុងភាយន្តភាគថៃថ្មីមួយ ជាមួយតារាសម្តែងជើងចាស់ល្បីៗជាច្រើនទៀត ដែលបានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងមានការគាំទ្រនាងគ្រប់គ្នា។

គួរជម្រាថា កញ្ញា Fahyong Waree ត្រូវបានគេចាត់ទុកថា ជាតារាវ័យក្មេងដ៏មានទេពកោសល្យមួយរូបប្រចាំវិស័យសិល្ប:របស់ថៃ នាងបានវិវត្តន៍ខ្លួនជាបន្តបន្ទាប់ ដែលភាពជោគជ័យទាំងនេះ កាន់តែធ្វើឲ្យមហាជនគាំទ្រនាងបន្ថែមទៀត៕

មតិយោបល់