អំបិលគ្មានសារធាតុអ៊ីយ៉ូដ ត្រូវបានមន្ត្រីជំនាញរកឃើញ ធ្វើការដកហូតយកទៅរក្សាទុក

ព្រះសីហនុៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ ស្រាស និង អំបិលគ្មានសារធាតុអ៊ីយ៉ូដ នៅបណ្តាទីផ្សារ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អំបិលម៉ាក គ្មានសារធាតុអ៊ីយ៉ូដ ចំនួន ១៤កញ្ចប់ ស្មើនឹង ៧គីឡូក្រាម ។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនេះ យកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *