ព័ត៌មានជាតិ

(មានវីដេអូ) នគរបាលខណ្ឌពោធិ៍សែនជ័យឆ្មក់ បង្ក្រាបចាប់ជនសង្ស័យម្នាក់ និងគ្រឿងញៀន២កញ្ចប់ធំ

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវ បង្ក្រាបចាប់ជនសង្ស័យម្នាក់រក្សាទុកគ្រឿងញៀនចំនួន២កញ្ចប់ធំ និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត កាលពីវេលាម៉ោង៥ រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ដឹកនាំកម្លាំងចុះបង្រ្គាបមុខសញ្ញាជាប់ពាក់ព័ន្ធរឿងគ្រឿងញៀន ដោយមានលោក ម៉ន វុធី អធិការងទទួលបន្ទុកផ្នែកគ្រឿងញៀន បញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យបង្រ្គាបឲ្យខាងតែបាននូវរាល់បទល្មើសគ្រឿងញៀនជាក់ស្តែងដូចករណីបង្រ្គាបជនសង្ស័យម្នាក់នេះរួមជាមួយថ្នាំ០២កញ្ចប់ធំ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនមានឈ្មោះ កែវ ចិត្រា ហៅអ៊ូកអាយុ២៨ឆ្នាំ ជាអានិកជនទើបមកពីអូស្រ្តាលី ទើបបានរយ:ពេល០២ខែក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្ដង។

បញ្ហាគ្រឿងញៀន ទាំងជួញដូរ ទាំងប្រើប្រាស់ សព្វថ្ងៃហាក់បីដូចជាកក្រើកឡើងវិញ ទាំងនៅទីក្រុង ទាំងនៅជនបទ ហើយសមត្ថកិច្ច ក៏បង្ក្រាបចាប់បានជាបន្តបន្ទាប់ មានមួយចាប់មួយ មានពីរចាប់ពីរ មិននឿយណាយ ក្នុងការបង្ក្រាបឡើយ ។ ទើបនៅវេលាម៉ោងខាងលើ កម្លាំងនគរបាលជាច្រើននាក់ របស់ខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវ ជាច្រើនថ្ងៃទើបឈានដល់ការ ចាប់បង្ក្រាប បានជនសង្ស័យម្នាក់ ពាក់ព័ន្ធថ្នាំញៀន០២កញ្ចប់ធំ និងឧបករណ៍សម្រាប់សេពមួយចំនួនទៀត។

ក្រោយពីកម្លាំងនគរបាលចាប់ឃាត់ខ្លួនជនសង្ស័យខាងលើដែលជាប់ពាក់ព័ន្ធនិងគ្រឿងញៀនកម្លាំង នគរបាលកំពុងសាកសួរនៅផ្នែកជំនាញបន្តនិតិវិធី៕

//youtu.be/1BQNSprBuvc

2

មតិយោបល់