ព័ត៌មានជាតិ

បុរសអូសរទេះលក់ឆាក្តៅម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ ដោយមិនដឹងមូលហេតុ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៨ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ មានករណីភ្ញាក់ផ្អើលមួយកើតឡើង បុរសអូសរទេះលក់ឆាក្តៅម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីខាងលើនេះមិនទាន់ដឹងមូលហេតុច្បាស់នោះទេ ។ សពជនរងគ្រោះ មានអាយុ២៨ឆ្នាំ មុខរបរជាអ្នកអូសរទេះលក់ឆាក្តៅ ។ ខណ:នេះវត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានលោកក៏បានចុះទៅដល់ទីតាំងចំណុចកើតហេតុ ដើម្បីពិនិត្យធ្វើកោសល្យវិច្ច័យ តាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយទៀត ៕

មតិយោបល់